រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាពិនិត្យការងារចុងក្រោយដើម្បីរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម ឱ្យទទួលបានជោគជ័យ
សភាកម្ពុជាពិនិត្យការងារចុងក្រោយដើម្បីរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម ឱ្យទទួលបានជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/8/2021 6:08:49 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នៅព្រឹកថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា- ឡាវ-វៀតណាម (CLV) តាមរយៈ Online ឬហៅថាតាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

កិច្ចប្រជុំត្រៀមនេះធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងគណៈកម្មាធិការសម្របសម្រួលរួម នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA តំណាងក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួង បរិស្ថាន ក្រសួងការបរទេស និងតំណាងខេត្តតំបន់ត្រីកោណ រួមជាមួយមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាមួយចំនួន។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះមានគោលបំណងពិនិត្យឡើងវិញនូវការងារមួយចំនួន ដែលបានរៀបចំ កន្លងមក ដើម្បីត្រៀមលក្ខណៈសម្រាប់ការរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមប្រធានបទស្តីពី “ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក៏ពិនិត្យមើល ពីការបញ្ចូលសំណើរបស់ប្រតិភូសភាវៀតណាម និងឡាវ ទៅក្នុងសេចក្តីព្រាងសេចក្តីប្រកាសរួម ដែលមាន២៤ចំនុច យកមកច្របាច់ បញ្ចូលគ្នានូវខ្លឹមសារសភា កម្ពុជា ឡាវ វៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យត្រូវនឹងបរិបទនៃប្រធានបទខាងលើ ដែលប្រទេសក្នុងតំបន់ និង សកលលោក កំពុងតែជួបបញ្ហាប្រឈមក្នុងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណ ចំពោះឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា  ព្រមទាំងមន្ត្រី ជំនាញ និងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្ដល់ជាមតិយោបល់ល្អៗ ក្នុងសេចក្តីព្រាងសេចក្ដីប្រកាសរួមដែលជាធាតុផ្សំធ្វើឱ្យ សេចក្តីព្រាងសេចក្ដីប្រកាសរួមនេះ កាន់តែមានអត្ថន័យល្អប្រសើរថែមទៀត។

ឯកឧត្តមបានបន្ថែមថា តួនាទីចំបងរបស់សន្និសីទប្រចាំឆ្នាំនៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) គឺដើម្បី ជំរុញ និងតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ ជាពិសេសកិច្ចព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដែលបានព្រមព្រៀងគ្នារួចហើយ។ សន្និសីទនេះ នឹងលើកឡើងពីបញ្ហាប្រឈមផ្សេងៗ ដែលកើតឡើងក្នុងតំបន់ ត្រីកោណ ដើម្បីសភាប្រទេសទាំងបីជំរុញអោយរដ្ឋាភិបាលប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) ដោះស្រាយអភិវឌ្ឍន៍តំបន់ ត្រីកោណអោយបានល្អប្រសើរទៅថ្ងៃអនាគត។

សូមជម្រាបថា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា នឹងទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត (Virtual Meeting) ក្រោមប្រធានបទស្តីពី “ការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន