រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
គណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2021 4:17:52 AM )

ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈម របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម ជា វ៉ាន់ដេត ពីគោលបំណងរបស់គណៈកម្មការដែលចង់ស្វែងយល់នូវ ការងារមួយចំនួនរបស់ក្រសួង មានដូចជា ការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិ- បាលនីតិកាលទី៦នៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ស្វែងយល់ពីគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ ស្វែងយល់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ការងារ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យ ICT ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងប្រព័ន្ធអ៊ិនធឺណែត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ និង ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ស្តីពី វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងការស្វែងយល់បន្ថែមនូវ QR Code stop covid  ព្រមទាំង ទិសដៅភារកិច្ចអនុវត្តបន្តរបស់ក្រសួង។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនគណៈកម្មការទី៩នៃរដ្ឋសភា អំពីភាពជោគជ័យ នៃការងារកំណែទម្រង់នៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងរយៈពេល១៥ខែ ដែលឯកឧត្តម បានកាន់តំណែងជារដ្ឋមន្ត្រី ពិសេសវឌ្ឍនភាពការងារការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្នុងនីតិកាល- ទី៦នៃរដ្ឋសភា។

ទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្មទី៤ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនា- គមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យ ICT ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងប្រព័ន្ធ អ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ស្តីពីប្រៃសណីយ៍ និងច្បាប់ស្តីពីទូរគមនាគមន៍ ព្រម- ទាំងទិសដៅអនុវត្តបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយគ្រប់ ចំណុច ជូនគណៈកម្មការនៃរដ្ឋសភាបានជ្រាបផងដែរ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានសម្តែងនូវការអរគុណកោតសរសើរចំពោះការធ្វើបទបង្ហាញរបស់​ឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ។

លោកជំទាវប្រធានគណៈកម្មការ ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈទិសដៅជាយុទ្ធសាស្រ្ត និងផែនការ សកម្មភាពជាអាទិភាពដែលក្រសួងបានដាក់ចេញសម្រាប់នីតិកាលទី៦នៃរដ្ឋសភា នឹងធ្វើឲ្យវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដើរតួ- នាទីកាន់តែសំខាន់ថែមទៀត ពិសេសក្នុងដំណើរការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន