រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA)
សភាកម្ពុជាចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA)
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/15/2021 6:41:13 PM )

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា រួម ជាមួយ ឯកឧត្តម ឈិត គឹមយ៉ាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA) តាមរយៈ ប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA) នាពេលនេះ មានសភាសមាជិក២៥ ប្រទេសចូលរួម ដោយបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ចំនួន១៣ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន APA រួមមាន៖

១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីវិធានការផ្សេងៗ ដើម្បីលើកកម្ពស់វប្បធម៌ចម្រុះ និងការពារបេតិកភណ្ឌវប្បធម៌

២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសមាហរណកម្មតំបន់អាស៊ីតាមរយៈព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍

៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការសហការគ្នាលើសមធម៌សុខភាពនៅអាស៊ី

៤.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសមាជិកសភាតំបន់អាស៊ីប្រឆាំងនឹងអំពើពុករលួយ

៥.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសមាជិកសភាជាស្ត្រីនៃសភាតំបន់អាស៊ី

៦.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការលើកកំពស់អន្តរជំនឿតាមរយៈការសន្ទនា និងសុខដុមនីយកម្មសាសនានៅលើពិភពលោក

៧.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិកម្មក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធវត្ថុបុរាណនៅអាស៊ី

៨.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ នៅអាស៊ី

៩.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី, អ៊ីរ៉ាក់, យេម៉ែន, ហ្គាហ្សា និងមីយ៉ាន់ម៉ា ដែលអាចឈានទៅរក វិបត្តិមនុស្សធម៌

១០.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករចំណាកស្រុកនៅអាស៊ី

១១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការលើកកម្ពស់គុណភាពកុមារ និងការអភិវឌ្ឍលើយុវជន ដើម្បីសង្គមមួយប្រកបដោយចីរភាពនៅ អាស៊ី

១២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីសង្គមដែលមានកំណើនមនុស្សវ័យចំណាស់នៅអាស៊ី

១៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការអភិវឌ្ឍធនធានមនុស្សនៅអាស៊ី។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនាពេលនេះ សភាអុីរ៉ង់ និងសភាតួកគី ក៏បានលើកសំណើសេចក្តីព្រាងសេចក្តីសម្រេចថ្មី ចំនួន២ បន្ថែម ទៀត ដោយសភាអុីរ៉ង់បានស្នើ៖

១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅអាស៊ី។

ចំណែកឯសភាតួកគីបានស្នើ៖

២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍នៅអាស៊ី។

ក្នុងនាមប្រតិភូសភាកម្ពុជា ឯកឧត្តម សួស យ៉ារ៉ា និង ឯកឧត្តម ឈិត គឹមយ៉ាត បានចូលរួមផ្តល់មតិយោបល់ ដើម្បីជួយកែសម្រួល ពាក្យពេចន៍ខ្លឹមសារ លើសេចក្តីព្រាងសេចក្តីសម្រេចទាំងអស់ ដែលលេខាធិការដ្ឋាន APA បានរៀបចំឡើង។

បន្ទាប់ពីបានធ្វើការពិភាក្សា លើសេចក្ដីព្រាងសេចក្ដីសម្រេចនីមួយៗ រួចហើយ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការ សង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA) ក៏បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ចំនួន១១ ដែលរៀបចំឡើងដោយលេខា- ធិការដ្ឋានAPA។ ចំណែកឯសេចក្តីព្រាងសេចក្តីសម្រេច ទី៩ និងទី១១ រួមទាំងសេចក្តីព្រាងសេចក្តីសម្រេចថ្មីចំនួន២ ដែលស្នើដោយ សភាអុីរ៉ង់ និងសភាតួកគី អង្គប្រជុំបានរក្សាទុកយកទៅពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការ សង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី(APA) នៅពេលក្រោយទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន