សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន២ ជាមួយតំណាងរាជរដ្ឋាភិបាល
គណៈកម្មការរដ្ឋសភាប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន២ ជាមួយតំណាងរាជរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/20/2021 9:33:07 PM )

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ ដែល ភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ក្រសួងស្ថាប័នជំនាញរបស់រដ្ឋាភិបាល ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ គឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មការរដ្ឋសភា ដែលបានជួបប្រជុំតាមប្រព័ន្ធវីដេអូនាពេលនេះមាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ រដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា។

ចំណែកស្ថាប័នតំណាងរាជរដ្ឋាភិបាលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្ម ជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គឺជាកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលតទៅនេះ ហៅកាត់ថាកិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់។ ដើមឡើយមានប្រទេសចូលរួមចរចាចំនួន១៦ រួមមានប្រទេសសមាជិក អាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ាន ចំនួន៦ ដូចជា ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ បន្ទាប់មកទៀតដោយសារបញ្ហាផ្ទៃក្នុងរបស់ខ្លួន ឥណ្ឌា បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាសិប នៅក្នុងកិច្ចប្រជុំកំពូលអាសិប លើកទី៣ កាលពីឆ្នាំ២០១៩ នៅប្រទេសថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចព្រមព្រៀងអាសិប បញ្ចូលនូវកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព ដើម្បីអនុវត្តន៍កាតព្វកិច្ចនៅក្នុងកិច្ចព្រមព្រៀង និងទាញយកផលប្រយោជន៍អោយបានជាអតិបរមា។ កិច្ចព្រមព្រៀងអាសិបក៏បានបញ្ចូល នូវបទប្បញ្ញត្តិដែលធានាថា ប្រទេសចូលរួមចរចាទោះបីសេដ្ឋកិច្ច និងទំហំអាជីវកម្មខុសៗគ្នាក៏ដោយ ក៏អាចទទួលបានអត្ថប្រយោជន៍ពី ពាណិជ្ជកម្ម។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រ- កម្ពុជា ត្រូវបាន លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានពន្យល់ថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើង ក្នុងគោលបំណងបើកផ្លូវអោយមានការតែងតាំងអគ្គសវនករនិងអគ្គសវនកររងថ្មីនៅពេលដែលអាណត្តិ៥ឆ្នាំ ត្រូវបានបញ្ចប់ ដើម្បីទទួល ស្គាល់គុណវុឌ្ឍិ ស្នាដៃ បទពិសោធន៍ សមត្ថភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវខ្ពស់ លើការដឹកនាំអាជ្ញាធរសវនកម្មជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួនដូចមានចែងក្នុងច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីតំណាងរដ្ឋាភិបាល បានធ្វើការពន្យល់បកស្រាយនូវរាល់ចម្ងល់ដែលគណៈកម្មការរដ្ឋសភាបានលើកឡើង និងបង្ហាញពីអត្ថប្រ- យោជន៍នៃសេចក្តីព្រាងច្បាប់ទាំងពីររួចមក គណៈជំនាញនៃរដ្ឋសភា បានឯកភាពគ្នា រក្សាទម្រង់អត្ថបទនៃសេចក្តីព្រាងច្បាប់ទាំងពីរ អោយនៅដដែល ដោយគ្រាន់តែកែសម្រូលអក្ខវិរុទ្ធអោយត្រឹមត្រូវតាមអត្ថបទច្បាប់ និងសម្រេចបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងពីរត្រឡប់ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរបស់រដ្ឋសភា ធ្វើការពិភាក្សា និងអនុម័ត នាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន