សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា
សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/10/2021 4:49:29 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុម រដ្ឋសភាជាតិអាយប៉ា-កម្ពុជា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ការចូលរួមមហាសន្និបាត អាយប៉ាលើកទី៤២ នៅប្រទេសប្រ៊ុយណេដារូសាឡឹម និងបានធ្វើការពិភាក្សាគ្នាលើមូលបទ ទីកន្លែង និងកាលបរិច្ឆេទ សម្រាប់ការងារ ត្រៀមរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ បន្តពីសភាប្រទេស ប្រ៊ុយណេដារូសាឡឹម។

កិច្ចប្រជុំនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមអាយប៉ាជាតិ- កម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី- ៤២ តបតាមការអញ្ជើញរបស់ភាគីប្រទេសប្រ៊ុយណេដារូសាឡឹម ដែលជាម្ចាស់ផ្ទះ។ ប៉ុន្តែបើសិនជាការរីករាលដាលនៃជំងឺកូវីដ១៩ នៅ តែរាតត្បាតដូចសព្វថ្ងៃ មហាសន្និបាតអាយប៉ាលើកទី៤២ នឹងប្រជុំទៅតាមរយៈប្រព័ន្ធវីដេអូដូចដែលរដ្ឋសភាប្រទេសវៀតណាមបានធ្វើ នាពេលកន្លងទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តទៀតថា កម្ពុជានឹងត្រៀមខ្លួនទទួលញញួរមកធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពាក់ព័ន្ធនឹងប្រធានបទនៃមហាសន្និបាត និងកិច្ចការមួយចំនួនទៀត សភាកម្ពុជានឹងត្រៀម រៀបចំអោយទទួលបានជោគជ័យ ដូចមហាសន្និបាតមុនៗដែរ ដោយសារកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ និងធ្លាប់ទទួលបានការ កោតសរសើរពីសភាក្នុងតំបន់ និងសកលលោកជាហូរហែកន្លងមក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន