រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទំាងពីរ ក្រោយពីកូវីដ-១៩
ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទំាងពីរ ក្រោយពីកូវីដ-១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/2/2021 9:07:35 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធ វីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។ នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាបប្រទេសទំាងពីរវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទំាងពីរសម្រេចបាន ទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោយកិច្ច- សហប្រតិបត្តិការដ៏ល្អ ជាប្រពៃណី និងមិត្តភាព ដែលមានតំាងពីយូរមកហើយនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រ- ទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល សម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើម ឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា និងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទំាងក្នុងក្របខណ្ឌទ្វេភាគី និង ពហុភាគី។ ជាមួយគ្នានេះ រដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា បានយ៉ាងល្អ ប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះ ជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភា នៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

ឯកឧត្តម វឿង ឌីញ ហ្វេ បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល សម្រាប់ប្រជាជាតិទាំងសងខាង។ ឯកឧត្តមបានសន្យាថា នៅក្នុង អាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគំាទ្រពីបក្ស និងរដ្ឋវៀតណាម ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រ- ទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទំាងពីរ ឲ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិ កូវីដ១៩បានបញ្ចប់ទៅ។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងវៀតណាម បានសន្យារួមគ្នានៅក្នុងការបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំនុចអាទិភាព នៅក្នុងកិច្ចព្រម- ព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅ មកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេង និងសមាជិកសភាជាស្រ្តី ឱ្យមានសកម្មភាពឡើង។ រដ្ឋសភាប្រទេសទំាពី បន្តគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិការអន្តរសភា ទំាងនៅក្នុងតំបន់និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម វឿង ឌីញ ហ្វេ បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលបោះបង្គោល ព្រំដែនប្រទេសទំាងពីរសម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលប្រទេសទំាងពីរនឹងសម្រេច ការងារដែលនៅសេសសល់ប្រមាណ ១៦%ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ- អភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងការរីកចម្រើនរបស់ប្រជាជនយើងទាំងពីរ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនួយថវិកា ប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជា ក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះគម្រោងបានកំពុងដំណើរការសិក្សាលើ ការងារបច្ចេកទេស។ នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរព អញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន