សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ នៅវិមានរដ្ឋសភា
សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ នៅវិមានរដ្ឋសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/10/2021 12:56:42 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាង ការពារជំងឺកូវីដ-១៩ (AstraZeneca) ដូសទី២ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ដែលបានខិតខំកៀរគរគ្រប់មធ្យោបាយ ដើម្បីទទួលបាន វ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ឈានទៅ គ្រប់គ្រងបានលើវីរុសកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចនិងសង្គមជាតិ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណផងដែរ ដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋ ប្រជាមានិតចិន និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោកជាដើម ដែលមានជួយឧបត្ថម្ភវ៉ាក់សំាង និងជំនួយ បច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នាពេលកន្លងមក។

សម្តេចបានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បី កាពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ អនាម័យ “៣ការពារ ៣កុំ” ឱ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា ទោះជាបានទទួលវ៉ាក់សំាងការពារហើយក្តី។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងពិភពលោក ក៏ដូចជាកម្ពុជា ក្នុងស្ថានភាពខ្លំាងក្លានៅ ឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លំាងឡើង កត្តាសំខាន់បំផុតគឺការចូលរួម និងការបេ្តជ្ញាចិត្តពីបុគ្គល ម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន។

សូមជម្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំកម្មវិធីចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា និងក្រុមគ្រួសារ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវិមានរដ្ឋសភាតែម្តង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន