រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2021 8:34:07 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្តល់អំណោយជាស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនឹង ថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតនៅក្នុងពេលកំពុងអនុវត្តវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មានថវិកា២០លានរៀល អង្ករចំនួន ១១,២៤០គីឡូ- ក្រាម រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្នេញ ជាដើម។

នៅក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខ ចំពោះក្រុមគ្រួសារដែលមានសមាជិក បានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលទំាងអស់ បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន មិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបី ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។ សម្តេចបានលើក ទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន និងបង្កើតភាពស៊ាំក្នុងសហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់តែធ្ងន់ធ្ងរឡើង។ សម្តេចបាន លើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ- ១៩ និងដើម្បីឆាប់បានស្តារសង្គម និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទំាងប្រទេស កងកម្លំាង ប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារគ្រប់ មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា និងការ នឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើងយ៉ាងផុលផុសនៅ គ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពី ដើមមក។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច និង សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទំាងទ្វេបានយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងតំាងពីដើមមក។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅចែកជូនប្រជាពលរដ្ឋ  ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅរាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ជាប្រចាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តរាល់វិធានការរដ្ឋបាល និង សុខាភិបាលយ៉ាងមុឺងម៉ាត់បំផុត ប្រកបដោយប្រសិទ្ធភាព បានទាន់ពេលវេលា ក្នុងការទប់ស្កាត់ ការពារសុខុមាលភាពប្រជាពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ សុខសន្តិភាពសង្គម ពិសេសការចុះចែកអំណោយសង្រ្គោះបន្ទាន់ដល់ពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបិទខ្ទប់ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន