រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូនឃុំចំនួន៤ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ...
អំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូនឃុំចំនួន៤ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ...
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/7/2021 12:57:28 AM )

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុក លើកដែក បានចាត់អោយក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកលើកដែក តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ នាំយកអំណោយដ៏ថ្លៃថ្លា ប្រគល់ជូនឃុំចំនួន៤ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រកំពុងជួបការលំបាកខ្វះខាត និងសម្រាប់ប្រើប្រាស់បន្តរួមចំណែកជា- មួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងឃុំព្រែកដាច់ ឃុំខ្ពបអាទាវ ឃុំពាម- រាំង និងឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។

សូមបញ្ជាក់ផងដែរថា អំណោយនាំមកជូនដល់ប្រជាពលរដ្ឋចំនួន ១៨៦០ គ្រួសារ ក្នុងឃុំទាំង៤ នាពេលនេះ ជាស្បៀងបរិភោគ និងថ្នាំ ពេទ្យ រួមមាន អង្ករ ១៨តោន មី ១៨៦០ កេស ត្រីខកំប៉ុង ១៨៦០ យួរ និងកញ្ចប់ថ្នាំសម្រាប់គ្រួសារ ចំនួន ១០០០កញ្ចប់  រួមមាន ថ្នាំ ឈឺចុកពោះ ថ្នាំរាគរុស ថ្នាំអាលែហ្សី និងផ្តាសាយ សម្រាប់ប្រើប្រាស់ និងចែកជូនប្រជាជនពលរដ្ឋនៅក្នុងស្រុកលើកដែក សរុបជា ទឹកប្រាក់ប្រមាណ ១៥៣,៨៣៥,០០០ រៀល។

ក្នុងឱកាស នៃពិធីប្រគល់-ទទួលនោះដែរ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី ជូនចំពោះក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងកោតសរសើរអាជ្ញាធរ មូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីយកចិត្តទុកដាក់ចំពោះសេចក្តីសុខ ជីវភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋក្នុងឃុំទាំង៤ ខាងលើ ក៏ដូចជាក្នុងដំណាក់កាលដ៏លំបាកនៃការរាតត្បាតមេរោគកូវីត១៩នេះ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ហើយជាពិសេសសូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវ វិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ គូសបញ្ជាក់ផងដែរថា លោកជំទាវ កិត្តិសង្គហបណិ្ឌត ឃួន សុដារី តែងតែគិតគូរយកចិត្តទុកដាក់ រាល់ការលំបាករបស់បងប្អូនក្នុងស្រុកលើកដែក ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ក៏លោកជំទាវ រួមទាំងថ្នាក់ដឹកនាំដទៃទៀតនៅ រួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពាំនាំប្រសាសន៍របស់លោកជំទាវ ធ្វើការក្រើនរំលឹក និងអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា វិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ និងកាត់ផ្តាច់អោយអស់នូវការឆ្លងជំងឺ នេះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សូមជម្រាបជូនដែរថា ចំពោះស្ថានការណ៍កូវីត១៩ ក្នុងស្រុកលើកដែក ករណីអ្នកឆ្លង សរុប ៥នាក់ ក្នុងនោះជាសះស្បើយ ៤នាក់ និង ៦៥នាក់ផ្សេងទៀត កំពុងបន្តធ្វើចត្តាឡីស័ក។

ជាចុងក្រោយ អភិបាលស្រុក និងឃុំទាំង៤ តំណាងប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលអំណោយ បានថ្លែងអំណរគុណដល់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក ខេត្តកណ្តាល សប្បុរសជន ព្រមទាំងក្រុម ការងារក្នុងស្រុកទាំងអស់ ដែលជានិច្ចកាលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ មិនថាគ្រាលំបាក ឬមានគ្រោះអាសន្ន យ៉ាងណាក្តី តែងតែចុះមកជួយបានទាន់ពេលវេលារហូតមក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន