សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ នៅវិមានរដ្ឋសភា__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកាដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនពលរដ្ឋកំពុងអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩__ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកជំនួយចាំបាច់ប្រគល់ជូនប្រជាពលរដ្ឋ ដែលរងប៉ះពាល់ខូចខាតធ្ងន់ធ្ងរដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ__ អំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូនឃុំចំនួន ៤ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងស្រុកលើកដែក ខេត្តកណ្តាល__ គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារជំនាញ Ad-Hoc Working Group (AIPA) តាមប្រព័ន្ធវីដេអូ__ រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូន ឯកឧត្តម ឈាង វុន__ សេចក្តីជូនដំណឹង​ ស្តីពីការចាក់វ៉ាក់សាំង ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ដូសទី២​ ដើម្បីបង្ការជំងឺកូវីដ១៩__ សេចក្តីជូនដំណឹង ​ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូន ឯកឧត្តម ឈាង វុន
រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូន ឯកឧត្តម ឈាង វុន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/29/2021 9:05:26 PM )

រដ្ឋាភិបាលប្រទេសជប៉ុន បានផ្ដល់គ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២១ ជូនចំពោះ ឯកឧត្ដម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ជប៉ុន

ទីស្តីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការពីការផ្តល់ជូននូវគ្រឿងឥស្សរិយយស នេះ ជូន ឯកឧត្តម ឈាង វុន។ គ្រឿងឥស្សរិយយសនិទាឃរដូវ “The Order of the Rising Sun, Gold and Silver Star” ជាឥស្សរិយយស ដែលរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនឥស្សរជនបរទេស ជាបុគ្គលមានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ ឬ បម្រើសង្គមរបស់ឥស្សរជនទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរ ចំពោះស្នាដៃលេចធ្លោរបស់បុគ្គលឆ្នើមទាំងនោះ ក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។

បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ស្ថានទូតជប៉ុនប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ឈាង វុន។ ជាមួយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូន ឯកឧត្តម ឈាង វុន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតនោះថា គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold and Silver Star” ត្រូវប្រគល់ជូនដើម្បីជាការតបស្នង និងទទួលស្គាល់ការចូលរួមវិភាគទានរបស់ ឯកឧត្ដម ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងកិច្ចប្រឹងប្រែងរបស់ឯកឧត្តមនៅក្នុងការលើកកម្ពស់ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងសមាជិកសភានៃប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក៏បានផ្ញើសារជូនពរ និងអបរសាទរជូនចំពោះ ឯកឧត្តម ឈាង វុន ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរួមគ្នាជាមួយ ឯកឧត្តម ឈាង វុន បន្តទៀត ប្រកបដោយភាពជិតស្និទ្ធ ជាទីបំផុត ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា ចំណងមិត្តភាពជាប្រពៃណីរវាងជប៉ុន និងកម្ពុជាបន្ថែមទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន