រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ សម្រាប់ដូសទី១
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/9/2021 3:49:41 AM )

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ដូសទី១) នៅអគ្គលេខាធិការ- ដ្ឋានរដ្ឋសភា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្របខ័ណ្ឌ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចាប់ផ្ដើម ដំណើរការចាក់រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងអោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យ ក្រុមគ្រូពេទ្យអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការទាំងអស់នៅវិមានរដ្ឋសភាផ្ទាល់តែម្ដង។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនេះ មានក្រុមគ្រួសារថ្នាក់ដឹកនាំរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានស្ម័គ្រចិត្ត មកទទួល ការចាក់វ៉ាក់សាំងកូវីដ១៩ សរុបបានចំនួន  ១,៣២៨នាក់។

ឯកឧត្តម ឡេង ប៉េងឡុង ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមបន្តថែរក្សាសុខភាពឲ្យបានល្អ ទោះបីបានចាក់វ៉ាក់សាំងដូសទី១ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។

ឯកឧត្តម លើកឡើងថា វ៉ាក់សំាងមានសារៈសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋ និងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។

រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់- ទ្រាយធំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូនពលរដ្ឋ អោយបានមួយលានដូសក្នុងមួយខែ។

ជាថ្មីម្ដងទៀត ឯកឧត្ដមអគ្គលេខាធិការរដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធ ទាំងអស់ ដែលបានខិតខំបម្រើការ ក្នុងការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកបដោយការទទួល ខុសត្រូវខ្ពស់ រហូតបានចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ ឯកឧត្តម ក៏បានជូននូវប័ណ្ណសរសើរ និងកាដូអនុស្សាវរីយ៍ ជូនដល់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តផងដែរ។

សូមជម្រាបថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺក្រសួងសុខាភិបាលនឹង ជូនដំណឹងពីពេលវេលា នៅពេលក្រោយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន