រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង ចូលរួមសិក្ខាសាលាអនឡាញស្តីពី "ផលប៉ះពាល់ នៃរោគរាតត្បាតកូវីដ១៩ លើសមភាពយេនឌ័រ"
លោកជំទាវ ឡោក ខេង ចូលរួមសិក្ខាសាលាអនឡាញស្តីពី "ផលប៉ះពាល់ នៃរោគរាតត្បាតកូវីដ១៩ លើសមភាពយេនឌ័រ"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/6/2021 1:41:20 AM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី "ផលប៉ះពាល់ នៃរោគរាតត្បាត កូវីដ១៩ លើសមភាពយេនឌ័រ" តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយអង្គការ APDA , Japan Trust Funds និងអង្គការUNFPA។

សិក្ខាសាលានេះ មានការចូលរួមពីសមាជិក សមាជិការបស់វេទិកា AFPPD សមាជិកសភាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ីកណ្តាល ព្រមទាំងអង្គការ UNFPA, Plan International, JOICFP, IPPF។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ឲ្យដឹងថា វាគ្មិនដែលបានចូលរួមក្នុងអង្គសិក្ខាសាលាបានយល់ស្របគ្នាថា ការរាតត្បាត នៃមេរោគកូវីដ១៩ បានធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើបញ្ហាសុខភាព សេដ្ឋកិច្ច និងសង្គម។ មានបញ្ហាជាច្រើនដែលបណ្ដាលមកពី ការរាតត្បាតនៃកូវីដ១៩ គឺបានធ្វើអោយប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដើរថយក្រោយ ក្នុងការធ្វើអោយសម្រេចបាននូវ SDGs។

សិក្ខាសាលាក៏បានធ្វើការកត់សម្គាល់ពីផលប៉ះពាល់លើស្ត្រី និងក្មេងស្រី ដែលខុសគ្នាពីបុរស ទាំងសុខភាព និងសេដ្ឋកិច្ច ជាពិសេសស្ត្រី ភាគច្រើនបានបាត់បង់ការងារធ្វើ រួមទាំងការងារក្រៅប្រព័ន្ធ និងមានការកើនឡើងនូវការទទួលខុសត្រូវនៅក្នុងគ្រួសារ ព្រមទាំងរងនូវអំពេី ហឹង្សាក្នុងគ្រួសារច្រើនជាងមុនទៀតផង។ លោកជំទាវបានបន្ថែមថា មានស្ត្រីសរុបប្រហែល៧០% បម្រើការងារក្នុងវិស័យសុខាភិបាល និងការងារសង្គមនៅក្នុងមូលដ្ឋាន ដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនៃការឆ្លងជំងឺកូវីដ១៩ជាងបុរស។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ទៀតថា អង្គសិក្ខាសាលាបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីបញ្ហាប្រឈមរបស់ស្ត្រីទៅវិញ ទៅមក និងបានរៀនសូត្រពីបញ្ហាប្រឈម ដោយពង្រឹងភាពជាដៃគូ  ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញការត្រួតពិនិត្យឡើងវិញនូវគោល- នយោបាយ ច្បាប់ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងការបង្កើតនូវការពិគ្រោះយោបល់លើបញ្ហាសុខភាពផ្លូវចិត្ត ដោយមិន គិតថ្លៃ ដើម្បីលើកកម្ពស់សុខភាព ផ្លូវចិត្ត សុខភាពផ្លូវកាយ និងសុខភាពបន្តពូជជាដើម។

អង្គសិក្ខាសាលាក៏បានលើកឡើងពីការសម្របខ្លួនទៅតាមស្ថានភាពបច្ចុប្បន្ន ទាំងការធ្វើការ និងការរស់នៅតាមគន្លងថ្មី ដោយត្រូវខិតខំ ពង្រឹងនូវការបណ្តុះបណ្តាល ការអប់រំតាមប្រព័ន្ធអនឡាញដល់ស្ត្រី ឲ្យទទួលបានការអប់រំកាន់តែខ្ពស់ ដើម្បីអោយស្ត្រីទទួលបាននូវ ព័ត៌មានកាន់តែទូលំទូលាយ និងមានសមត្ថភាព ក្នុងការទទួលខុសត្រូវលើសេដ្ឋកិច្ចកាន់តែរឹងមាំ ព្រោះស្ត្រីត្រូវការមានសេដ្ឋកិច្ចដោយ ខ្លួនឯង ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ និងកាត់បន្ថយនូវអំពើរំលោភបំពាននានា រួមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន