សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំអន្តរគណៈកម្មការរដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាក់ទងនឹងវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវដទៃទៀត
កិច្ចប្រជុំអន្តរគណៈកម្មការរដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាក់ទងនឹងវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវដទៃទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/3/2021 12:02:23 AM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ បានលើកយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រជុំពិនិត្យសិក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មុននឹងលើកយកទៅជួបប្រជុំពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រគល់ ភារកិច្ចជូនគណៈកម្មការទាំងពីរសហការគ្នាពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីព្រាងច្បាប់នេះមាន៦ជំពូក ចែកចេញជា១៨មាត្រា។

នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តី- ព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត មកឲ្យគណៈកម្មការទី៨ នៃរដ្ឋសភា សហការគ្នាជាមួយគណៈកម្មការទី៦ នៃរដ្ឋសភា ពន្លឿនធ្វើការពិនិត្យ និងសិក្សា ហើយត្រូវធ្វើ របាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញនៅពេលពិនិត្យសិក្សាចប់។

លោកជំទាវបានបន្តថា នៅពេលនេះ កិច្ចប្រជុំអន្តរគណៈកម្មការរវាងគណៈកម្មការទាំងពីរ នឹងធ្វើការពិនិត្យសិក្សាឲ្យបានស៊ីជម្រៅបន្ថែម ទៀត បន្ទាប់ពីគណៈកម្មការបានប្រជុំពិនិត្យសិក្សាផ្ទៃក្នុងគណៈកម្មការ រួចហើយកាលពីថ្ងៃម្សិលមិញ។

លោកជំទាវ ឡោក ខេង ក៏បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃវីរុសកូវីដ១៩ ដែលកំពុងផ្ដល់ផលលំបាកដល់ប្រទេសទាំងអស់ ក្នុងពិភពលោក ដែលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ កាន់តែសាហាវ ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ បានធ្វើឱ្យមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច សង្គម និងការរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។

បន្ទាប់ពីបានពិនិត្យសិក្សាយ៉ាងល្អិតល្អន់ ទៅលើមាត្រានីមួយៗ នៃសេចក្ដីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតរួចមក គណៈកម្មការទាំងពីរបានសម្រេចថា នឹងលើកយក សេចក្ដីព្រាងច្បាប់នេះ ទៅជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល នៅពេលខាងមុខបន្ថែមទៀត មុននឹងបញ្ជូនត្រប់ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន