សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាអនឡាញស្តីពី "ឆន្ទៈនយោបាយទៅជាច្បាប់៖ ការលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក"
រដ្ឋសភាកម្ពុជាចូលរួមសិក្ខាសាលាអនឡាញស្តីពី "ឆន្ទៈនយោបាយទៅជាច្បាប់៖ ការលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល នៅតំបន់អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/2/2021 6:54:21 PM )

សិក្ខាសាលាអនឡាញស្តីពី "ឆន្ទៈនយោបាយទៅជាច្បាប់៖ ការលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកលនៅតំបន់អាហ្វ្រិក និងអាស៊ី ប៉ាស៊ីហ្វិក" ដែលបានរៀបចំឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានបណ្ដាប្រទេសនានាចំនួន ជិត៥០ប្រទេសបានចូលរួមក្នុងអង្គសិក្ខាសាលានេះ។

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ឈុន ស៊ីរុន លេខាធិការ គណៈកម្មការទី៨នៃរដ្ឋសភា លោកជំទាវ ម៉ាណ  ណាវី សមាជិការដ្ឋសភា និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មួយចំនួន ទៀត ក៏បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាអនឡាញ ដែលភ្ជាប់ពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នេះដែរ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ឲ្យដឹងថា "សុខភាពជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ។ សុខភាពជួយគាំទ្រដល់ធនធាន មនុស្សដើម្បីចូលរួមអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ច"។ សភាកម្ពុជាមានតួនាទីសំខាន់ក្នុងការស្នើ និងអនុម័តច្បាប់ ធ្វើយ៉ាង ណាឲ្យមានតុល្យភាពក្នុងការរៀបចំគោលនយោបាយ ពិសេសការអនុម័តថវិកាជាតិ គឺត្រូវគិតគូរជាអាទិភាពលើការវិភាជន៍ថវិកាឲ្យទៅ វិស័យសុខាភិបាល ក្នុងការពង្រឹងហិរញ្ញប្បទានមួយដែលអាចធានានូវនិរន្តរភាពគ្រប់កាលៈទេសៈ ក្នុងការគាំពារសុខភាពប្រជាជន។

លោកជំទាវ បានឲ្យដឹងបន្តទៀតថា សភាកម្ពុជាពិតជាកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យរយៈពេលវែង នៃការ អភិវឌ្ឍប្រពន្ធ័គាំពារសង្គមមួយប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថិ ដើម្បីទប់ស្កាត់ភាពក្រីក្រ និងគាំពារធនធាន មនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។

លោកជំទាវបានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម២០១៦-២០២៥ ដែលគ្របដណ្តប់ប្រព័ន្ធជំនួយ សង្គម ប្រព័ន្ធសន្តិសុខសង្គម ដោយមានកិច្ចសហការជាអន្តរវិស័យ និងបានគិតគូរយ៉ាងម៉ត់ចត់ ក្នុងការគ្របដណ្តប់គ្រប់សមាសភាព ប្រជាជន និងបានពង្រឹងពង្រីកប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាល រួមទាំងការបំពាក់បរិក្ខារនៅគ្រប់កំរិត។

លោកជំទាវ ឡោក ខេង ក៏បានលើកឡើងពីគោលនយោបាយគំាពារសង្គមទាំងមុន និងក្នុងពេលរោគរាតត្បាត Covid-១៩ ដែលមាន ដូចជា៖ ១.មូលនិធិសមធ៌មសម្រាប់ប្រជាជនជួបការលំបាក ក្រុមជនងាយរងគ្រោះ និងអ្នកធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ។ ២.បេឡាជាតិ សន្តិសុខសង្គម សម្រាប់កម្មករ និយោជិក មន្ត្រីរាជការសាធារណៈ មន្ត្រីរាជការចូលនិវត្តន៍ និងអតីតយុទ្ធជន។ ៣.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់សម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ ដើម្បីទទួលបានថវិកា១០ដុល្លារអាមេរិក សម្រាប់ការពិនិត្យផ្ទៃពោះមួយលើកៗ (ចំនួន៤លើក) និងឧបត្ថម្ភដល់កូនមានអាយុ២ឆ្នាំចុះ ចំនួន១០ដុល្លារអាមេរិក  (ចំនួន១០លើក) សម្រាប់ការចាក់វ៉ាក់សាំងក្នុងមួយលើកៗ។ ស្ត្រីសម្រាល កូននៅមជ្ឈមណ្ឌលសុខភាពសាធារណៈ និងទទួលបានការឧបត្ថម្ភបន្ថែម ចំនួន៤០ម៉ឺនរៀល សម្រាប់ការសម្រាលបានកូនមួយ បាន ចំនួន៨០ម៉ឺនរៀលសម្រាប់កូនភ្លោះ២ និង១លាន២សែនរៀលសម្រាប់កូនភ្លោះ៣។ ៤.កំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ រាជរដ្ឋាភិបាល បានផ្តល់ការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងបានបង្កើនការផ្តល់ប័ណ្ណសមធម៌បន្ថែមដល់គ្រួសារដែលរងផលប៉ះពាល់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន