រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង ដឹកនាំសហការីចុះសិក្សាស្វែងយល់ការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ
លោកជំទាវ ឡោក ខេង ដឹកនាំសហការីចុះសិក្សាស្វែងយល់ការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/18/2021 1:48:47 AM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញទៅសិក្សាស្វែងយល់លទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់មន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តកំពង់ស្ពឺ ជាពិសេសស្វែងយល់អំពីប្រសិទ្ធភាពការងារ ក្រោយពីការធ្វើប្រតិភូកម្មអំណាច នៃការគ្រប់គ្រងរដ្ឋបាលពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងឱកាសជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការជំនាញនៃរដ្ឋសភា ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិ- បាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការ បង្រួបបង្រួមជាតិ និងមានការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។

ឯកឧត្តម វី សំណាង បានបន្តថា ក្នុងឆ្នាំ២០២០កន្លងទៅ រដ្ឋបាលថ្នាក់ខេត្ត ទទួលបានគោលការណ៍ណែនាំពីគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ប) ដោយបានរៀបចំប្រកាសឲ្យដំណើរការ រចនាសម្ព័ន្ធ នៃប្រព័ន្ធ រដ្ឋបាលថ្មី និងបានផ្សព្វផ្សាយឲ្យមន្ទីរទាំងអស់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ខេត្ត ដែលជាប្រពន្ធ័ថ្មីមួយក្នុងការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងសាធារណៈថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ សហវិមជ្ឈការ ដែលជាការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ មុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ (រដ្ឋបាលថ្នាក់ខេត្ត) ដើម្បីបម្រើប្រជាពលរដ្ឋ ដោយមានការទទួលខុសត្រូវ ក្នុងការ គ្រប់គ្រង ការចាត់ចែងប្រើប្រាស់សិទ្ធិអំណាច ប្រើធនធានសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា មកដល់ពេលនេះ គឺមានតែមន្ទីរសុខាភិបាលតែមួយប៉ុណ្ណោះដែលបានធ្វើប្រតិភូកម្មគំរូឈានមុខ គេ មកស្ថិតក្រោមរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត និងនៅសល់មន្ទីរជាច្រើនទៀត ដែលនៅស្ថិតក្នុងដែនសមត្ថកិច្ចក្រោមខ្សែបណ្តោយ របស់ក្រសួងជំនាញនៅឡើយ។

ឯកឧត្តម វី សំណាង ក៏បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាពីសមិទ្ធិផលថ្មីៗជាច្រើនដែលខេត្តសម្រេចបាន និងធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់ ដែលបានធ្វើឲ្យអត្រានៃភាពក្រីក្រថយចុះគួរឲ្យកត់សម្គាល់។ ចំណែកឯវិស័យសង្គមកិច្ច ក៏ត្រូវបានយកចិត្តទុកដាក់ កែលម្អជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញ ពង្រឹងវិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ពិសេសពង្រឹងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ បានកាន់- តែល្អប្រសើរឡើង។

ឯកឧត្តម បានជម្រាបជូនពីការអនុវត្ត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដោយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងពីវិធានការការពារខ្លួនកុំឲ្យ ឆ្លងវីរុសកូវីដ១៩ ដោយត្រូវពាក់ម៉ាសការពារ លាងសម្អាតដៃជាមួយអាល់កុល សាប៊ូ និងទឹកស្អាតជាប្រចាំ មុននឹងប៉ះពាល់មាត់ ច្រមុះ ភ្នែកជាដើម។ នៅក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ជម្រាបគណៈកម្មការរដ្ឋសភា ជួយអន្តរា- គមន៍ដោះស្រាយដែរ ដូចជាកង្វះធនធានមនុស្សសម្រាប់បម្រើការងារ សមត្ថភាពមន្ត្រីនៅមានកម្រិត ពិសេសបញ្ហាបច្ចេកទេសថ្មីៗនា សម័យទំនើបនេះ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្ត និងមន្ទីរពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត និងមន្ទីរទាំងអស់ ដែលបានខិតខំបម្រើសេវាដល់ប្រជាពលរដ្ឋ ពិសេសសេវាសុខាភិបាលប្រកបដោយសុវត្ថិភាព គុណភាព ប្រសិទ្ធភាព ធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អរឹងមាំ។ លោកជំទាវបានបន្តទៀតថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសមនុស្សចាស់ និងជនពិការឲ្យមានភាពថ្លៃថ្នូរ និងសុខដុមរមនានៅក្នុងសង្គមជាតិ ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ ដែលផ្តល់ឱកាសដល់ស្ត្រីកាន់តែច្រើនឡើងបានចូលរួមក្នុងកិច្ចការសង្គម។

លោកជំទាវ ឡោក ខេង បានស្នើឲ្យរដ្ឋបាលខេត្ត ពិសេសមន្ទីរសុខាភិបាលត្រូវខិតខំយកចិត្តទុកដាក់ ទប់ស្កាត់ ជំងឺមិនឆ្លង និងធ្វើការ ផ្សព្វផ្សាយតាមរយៈការលើកផ្លាកប៉ាណូតាមដងផ្លូវ និងនៅតាមមន្ទីរពេទ្យ ដោយហេតុថា ជំងឺនេះបានធ្វើឲ្យមនុស្សស្លាប់ដល់ទៅ៦៤% និងធ្វើឲ្យប្រជាជនជួបភាពក្រីក្រ តាមរយៈការចំណាយថវិកាអស់ច្រើនទៅលើការព្យាបាលសុខភាព។

លោកជំទាវប្រធានគណៈកម្មការ ក៏បានសន្យាពាំនាំនូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរពាក់ព័ន្ធបានលើកឡើង យកទៅ ជម្រាបជូនសម្ដេចប្រធានរដ្ឋសភាបានជ្រាប និងជួយអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន