សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការរដ្ឋសភាចុះសិក្សាស្វែងយល់ពីដំណើរការផលិតអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យនៅ ខេត្តកំពង់ស្ពឺ និងការផលិតអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័ន នៅខេត្តកណ្តាល
គណ:កម្មការរដ្ឋសភាចុះសិក្សាស្វែងយល់ពីដំណើរការផលិតអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យនៅ ខេត្តកំពង់ស្ពឺ និងការផលិតអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័ន នៅខេត្តកណ្តាល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/9/2021 7:08:09 PM )

គណ:ប្រតិភូគណ:កម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ  លោកជំទាវ និន សាផុន ប្រធានគណ:កម្មការ បានអញ្ជើញចុះពិនិត្យ មើលការផលិតអគ្គិសនី ប្រើដោយថាមពលពន្លឺព្រះអាទិត្យ ស្ថិតនៅឃុំតំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលបានវិនិយោគ ដោយក្រុមហ៊ុន ស្នេរថេក ខូអិលធីឌី នៅព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២១។|

ក្នុងដំណើរទស្សនកិច្ចសិក្ សានាពេលនេះ ក៏ដើម្បីពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់ ក្រោមជាតិ ក៏ដូចជាស្វែងយល់ពីសមិទ្ធផល និងបញ្ហាប្រឈម នៅមូលដ្ឋាន ដែលបាននិងកំពុងជួបប្រទះផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវប្រធានគណ:ប្រតិភូ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្នេរថេក ខូអិលធីឌី ដែលបានមកបណ្តាក់ទុន លើវិស័យអគ្គិសនីនៅទីនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច អោយមានភាពរីកចម្រើន ជាពិសេស គឺជាការជួយផ្គត់ផ្គង់ថាមពលអគ្គិសនីអោយកាន់តែមានភាពល្អប្រសើរឡើង។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះដែរ លោកជំទាវ និន សាផុន ក៏បានដឹកនាំគណ:ប្រតិភូគណ:កម្មការដែលមានការអមដំណើរដោយ ឯកឧត្តម អុិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះទៅទស្សនកិច្ចសិក្សាស្វែងយល់ពី ការផលិតអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ន នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ជាបន្តទៀត។

លោកជំទាវ និន សាផុន បានមានប្រសាសន៍សំណេះសំណាលពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនអគ្គិសនីនៅទីនោះ ហើយលោកជំទាវ បានមានប្រសាសន៍បន្ថែមថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល បានធ្វើអោយប្រទេសកម្ពុជា ប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យអគ្គិសនីនេះផងដែរ។

លោកជំទាវប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានមកបណ្តាក់ទុន វិនិយោគលើវិស័យអគ្គិសនី នៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋបានប្រើប្រាស់។

សូមបញ្ជាក់ថា  គម្រោងសាងសង់រោងចក្រ ផលិតអគ្គិសនី ដើរដោយប្រេងខ្មៅ និងឧស្ម័ននៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបាន ក្រុមហ៊ុន អគ្គីសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងសាងសង់គម្រោងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានក្រុមហ៊ុនចំនួនពីរគឺៈ

១.ក្រុមហ៊ុន CGGC ( 200 MW HFO/LNG project )  ម៉ាស៊ីន WARTSILA មានប្រភពមកពីប្រទេសហ្វាំងឡង់។ និង

២.ក្រុមហ៊ុន CHMC ( 200 MW HFO/LNG Project )ម៉ាស៊ីន MAN មានប្រភពមកពីប្រទេស អាឡឺម៉ង។

ការអនុវត្តគម្រោងនេះគឺមានសារ:សំខាន់ណាស់ សម្រាប់បង្កើនសមត្ថភាព នៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនដល់ប្រជាពលរដ្ឋ គាំទ្រការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងបង្កើនស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៃបណ្តាញអគ្គិសនីជាតិអោយកាន់តែល្អប្រសើរ៕