រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ
សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/19/2021 11:52:00 PM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារ មួយចំនួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ នាពេលខាងមុខ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាចុងខែឧសភា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលគណៈកម្មការរៀបចំបានធ្វើការប្រជុំដើម្បីចាត់ចែងការងារ ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំលើកទី៦ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អង្គប្រជុំបានលើកយក បញ្ហាចម្បងៗ មួយចំនួនមកពិភាក្សានាពេលនោះ។ យោងតាមស្មារតីនៃកិច្ចប្រជុំកន្លងមក ខាងលេខាធិការដ្ឋានជាតិ ASEP-11 ក៏បានធ្វើរបាយការណ៍ ជូនសម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា តាមរយៈគណៈកម្មការរៀបចំរួចហើយ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ថា ជារួមយើងបានទទួលការឯកភាពពីថ្នាក់ដឹកនាំលើចំណុច សំខាន់ៗ មួយចំនួនរួចហើយ នៅឡើយតែការកំណត់ទម្រង់នៃ ការរៀបចំកិច្ចប្រជុំ និងការពិចារណាអំពីមូលបទស្នូលនៃកិច្ចប្រជុំ ដែលយើង មិនទាន់បានសម្រេច។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP-11 បានអញ្ជើញ ធ្វើរបាយការណ៍សង្ខេបអំពី លទ្ធផលការងារត្រៀមសម្រាប់ការរៀបចំ កិច្ចប្រជុំខាងលើ ហើយសមាជិក អង្គប្រជុំផ្សេងៗ ទៀត ក៏បានចូលរួមមតិ យោបល់ ពិភាក្សាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានថ្លែងអំណរគុណដល់អង្គប្រជុំ ដែលបានលើកឡើងនូវមតិយោបល់ល្អៗ ដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានផ្ដាំផ្ញើរឲ្យអនុគណៈកម្មការនីមួយៗត្រូវត្រៀមការងាររបស់ខ្លួនទាំង៣ទម្រង់ ដូចជាប្រជុំផ្ទាល់ ប្រជុំតាមប្រព័ន្ធ online ឬប្រជុំបែបចម្រុះ៕