រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/18/2021 3:04:47 AM )

បន្ទាប់ពីបានស្តាប់សារគន្លឹះរបស់ប្រធានរដ្ឋសភា នៃប្រទេសទាំងពីរ ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំង ប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការលើកស្ទួយចំណងទាក់ទងទ្វេភាគីអោយកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងយូរអង្វែងរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ចិន លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានលើកឡើងបន្ថែម ពីសារៈសំខាន់នៃចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ មិត្តដែកថែប និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ ផ្សេងៗ។

ការលើកឡើងបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសនៃការបើកកិច្ចប្រជុំដំណាក់កាលទី២ រវាង ឯកឧត្តម ចាន់ ឈុនស៊ាន (Zhang Chunxian) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារ- ណរដ្ឋប្រជាមានិតចិន និង លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងដោយមានការចូលរួមថ្លែងរបស់ គណៈកម្មការជំនាញចំនួន៤ របស់រដ្ឋសភាកម្ពុជាទៅលើប្រធានបទផ្សេងៗ  ដោយផ្តោតជាសំខាន់ទៅលើថា តើសមាជិកសភាមានតួនាទី យ៉ាងណានៅក្នុងបញ្ហានាពេលបច្ចុប្បន្ន ដូចជា៖ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកច្បាប់លើការងារថែរក្សាការពារ បរិស្ថាន និងការអភិរក្សជីវៈចំរុះ សហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតសកលកូវីដ១៩ ការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល COVID-19 និងសភាពការណ៍តំបន់អន្តរជាតិនាពេលបច្ចុប្បន្ន។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំដំណាក់កាលទី២នេះផងដែរ លោកជំទាវក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរភាពជោគជ័យជាសមិទ្ធ- ផលបក្សកុម្មុយនិស្ត និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប្រាជ្ញាឈ្លាសវៃ របស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការដឹកនាំនាវាចិនពុះពារឆ្លងកាត់រាល់ឧបសគ្គផ្សេងៗនាំមកនូវកំណើនសេដ្ឋកិច្ច គួរជាទីមោទនៈ ជាមួយនឹងវិទ្យាសាស្រ្តបច្ចេកទេស ដែលធ្វើអោយតួនាទីអន្តរជាតិរបស់ចិនត្រូវបានលើកកំពស់ជាងពេលណាៗទាំងអស់។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា កិច្ចពិភាក្សារវាងសមាជិកសភានៃសភាទាំងពីរ បានប្រព្រឹត្តឡើងចំពេលដែលពិភពលោកកំពុង ប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះនៃសភាពការណ៍សកលលោក សភាពការណ៍តំបន់ ការគំរាមកំហែងនៃការរាតត្បាត ជាសកលដោយមេរោគ COVID-19 ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមទាំងជីវភាពរស់នៅរបស់មនុស្ស ជាតិ។

មុននឹងបញ្ចប់ការថ្លែងបើកកិច្ចប្រជុំដំណាក់កាលទី២នេះ លោកជំទាវ បានបង្ហាញនូវក្តីសង្ឃឹម និងជំនឿជាក់យ៉ាងមុតមាំទៅលើគុណ- តំលៃសកលរបស់មនុស្សជាតិ ដោយតាមរយៈ ការធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ សាមគ្គីភាពជាសកល ពិតជាចូលរួមដោះស្រាយវិបត្តិ ពិសេសលើបញ្ហាធំៗ ការប្រឈមជាសកល តាមរយៈស្ថាប័ន អង្គការអន្តរជាតិនានា ដូចដែលប្រទេសទាំងពីរ និងប្រទេសនានាលើ សកលលោកកំពុងធ្វើ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ក្នុងពេលដ៏លំបាក ក្នុងពេលមានអាសន្ន យើងនឹងអាចរកបានមិត្តពិតប្រាកដ ដូចជាសុភាសិតខ្មែរនិយាយថា “មិត្តពិតជួយគ្នាក្នុងគ្រាក្រ គ្រាមានអាសន្ន”។ ដូចនេះ ក្នុងបរិបទ Covid-19 មិត្តភាពរវាងប្រទេស និង ប្រជាជនទាំងពីរចិន-កម្ពុជា កាន់តែរឹងមាំបន្ថែមទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន