សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជានៅតែត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បើទោះបីបញ្ហាជំងឺកូវីដ១៩ នៅលើពិភពលោកនៅមិនទាន់បានធូរស្បើយនៅឡើយ
សភាកម្ពុជានៅតែត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ បើទោះបីបញ្ហាជំងឺកូវីដ១៩ នៅលើពិភពលោកនៅមិនទាន់បានធូរស្បើយនៅឡើយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/14/2021 11:30:39 PM )

សភាកម្ពុជា ពិសេសលេខាធិការដ្ឋានជាតិ ASEP11 នៅតែបន្តការងារត្រៀមលក្ខណៈសម្បត្តិសម្រាប់ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២១នេះ ក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តនាពេលកន្លងមក នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានមានប្រសាសន៍ថា បើទោះបីបញ្ហា ជំងឺកូវីដ១៩ នៅលើពិភពលោកនៅមិនទាន់បានធូរស្បើយនៅឡើយក្ដី ក៏សភាកម្ពុជានៅតែមានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ នៅក្នុងឆ្នាំ២០២១នេះដែរ។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា យើងមានជម្រើសសម្រាប់ កិច្ចប្រជុំខាងលើនេះ ទោះបីមិនអាចជួបប្រជុំដោយផ្ទាល់ ក៏ត្រូវប្តូរមកធ្វើជាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Conference វិញ។

ឯកឧត្តម ឡេង ប៉េងឡុង បានស្នើដល់គ្រប់ផ្នែកពាក់ព័ន្ធនឹងកិច្ចប្រជុំ ASEP11 ទាំងអស់ ត្រូវខិតខំបំពេញការងារទៅតាមផែនការដែល បានកំណត់ និងត្រូវពន្លឿនការងារឱ្យបានឆាប់។

សូមជម្រាបថា សភាកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់គ្លេសថា “Asia-Europe Parliamentary Partnership Meeting ហៅកាត់ (ASEP) លើកទី១១ នៅក្នុងឆ្នាំ២០២១នេះ។ ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ (ASEP) គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជាក៏ទទួលធ្វើជាម្ចាស់ផ្ទះនៅ ក្នុងឆ្នាំ២០២១នេះដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន