សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ទ្បូយ សុផាត នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ឯកឧត្តម ទ្បូយ សុផាត នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2021 11:50:40 PM )

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត អភិបាលស្រុក និងមន្ទីរជំនាញជុំវិញខេត្ត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បាននាំ យកអំណោយកាកបាទក្រហមទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងអ្នករងគ្រោះដោយគ្រោះ ធម្មជាតិ ចំនួន១៥៣គ្រួសារ នៅឃុំចំការលើ និងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីស្ថានភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងស្រុកថាឡាបរិវ៉ាត់ សរុបចំនួន២១៨៨គ្រួសារ ដែលកន្លងមករាជរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ ឧបត្ថម្ភដល់ គ្រួសារទាំងនោះ ចាប់ពីខែមិថុនា ដល់ខែធ្នូ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ៤៩៧ ២៣២ ០០០រៀល។

លោកអភិបាលស្រុកបានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម តែងតែបានផ្តល់នូវថវិកា និងគ្រឿងបរិក្ខារសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតប និងធ្វើអន្តរាគមន៍បាន ទាន់ពេលវេលាដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពក្រីក្រ ព្រមទាំងបានចែកជូននូវពូជបន្លែគ្រប់ប្រភេទដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ផងដែរ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។ ឯកឧត្តម ក៏បានជំរុញឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពល- រដ្ឋឲ្យបានល្អ និងខិតខំក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន លូ សាលារៀន មណ្ឌល- សុខភាព។ល។ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ ពិសេសស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតនៃជម្ងឺ កូវីដ១៩នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់គោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកុំមានការធ្វេសប្រហែសឲ្យសោះ។

បន្ទាប់មក ឯកឧត្តម ឡូយ សុផាត រួមជាមួយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត បានចែកអំណោយកាកបាទ ក្រហមដល់ប្រជាពលរដ្ឋទាំង១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករមួយបាវ មីមួយកេស ទឹកត្រីមួយយួរ ត្រីខកំប៉ុង មួយកេស និងអាវមួយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន