សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ
សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ រយៈពេលបីខែ អនុម័តច្បាប់បានចំនួន២២ និងបានបិទបញ្ចប់ក្រោយប្រជុំប្រកាសសុពលភាពសមាជិកថ្មីពីររូប នៅព្រឹកនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/28/2020 7:14:16 PM )

រដ្ឋសភាបានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិ តំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភា ដែលបានសុំ លាលែងទៅកាន់តួនាទីថ្មី។

សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មាន ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម សុខ សូកាន និង ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ។ ក្នុងសម័យ ប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ និង លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពី ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេលបីខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជា ផ្ទៃក្នុងរដ្ឋសភា។ នៅក្នុងរយៈពេលបីខែមកនេះ សម័យប្រជុំរដ្ឋសភា សម្រេចបានលទ្ធផលដូចជា៖ អនុម័តសេចក្តីព្រាងច្បា់បានចំនួន២២ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត២រូប នីតិកាលទី៦ នៃរដ្ឋសភាគឺ៖ ឯកឧត្តម លី ស៊ុគ្រី ជា តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និង ឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងបានបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និង លោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានប្រកាសជូនអង្គសភា ជ្រាបថា ប្រសិនបើសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ពុំមានរបៀបវារៈសម្រាប់ធ្វើការ ពិភាក្សា និងអនុម័តទៀតទេ សូមប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ តទៅ។

នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បាន ក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទំាងទ្វេ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាដរាបតទៅ។

សម្តេចប្រធានរដ្ឋសភា សូមថ្វាយប្រគេនពរ សម្តេចព្រះអគ្គសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និយោជិត និយោជក កម្មករ កម្មការិនី និងបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមទទួលបាន នូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ប្រការ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិ ទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ការរីករាលដាលជំងឺកូវីដ១៩ របស់អង្គការសុខភាពពិភពលោក និងគោរពតាម វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវីដ១៩។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន