សភាកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្នុងឆ្នាំ២០២១នេះ __ គណ:កម្មការទី៧នៃរដ្ឋសភាចុះសិក្សាស្វែងយល់ពីស្ថានភាពនៃការបើកបវេសនកាលថ្មី ឆ្នាំ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សា របស់រដ្ឋ និងឯកជន __ ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាទ្វេភាគី រវាងរដ្ឋសភាកម្ពុជា និងសភាប្រជាជនទូទាំងប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១__ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ថ្ងៃអង្គារ ទី១៩​ ខែមករា ឆ្នាំ២០២១__ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ__ ប្រធានរដ្ឋសភាកម្ពុជា និងចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល៦៣ឆ្នាំមកនេះ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមសភាជាតិកម្ពុជា APF ប្រជុំត្រៀមសម្រាប់ការចូលរួមក្នុងមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធវីដេអូ
ក្រុមសភាជាតិកម្ពុជា APF ប្រជុំត្រៀមសម្រាប់ការចូលរួមក្នុងមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធវីដេអូ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (12/24/2020 6:01:30 PM )

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF បានដឹកនាំកិច្ចប្រជុំក្រុមសភាជាតិកម្ពុជា APF ដើម្បីពិភាក្សា និងពិនិត្យមើលខ្លឹមសារឯកសារនានា សម្រាប់ការត្រៀមចូលរួមក្នុង កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF នៃមហាសន្និបាត APF លើកទី៤៦ តាមប្រព័ន្ធ Visioconference នាខែមករា ឆ្នាំ២០២១ ខាងមុខ។

កិច្ចប្រជុំនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកាក្រុមសភាជាតិកម្ពុជា APF (រដ្ឋសភា ព្រឹទ្ធសភា) មន្ត្រីលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជា APF និង មន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរមួយចំនួនទៀត។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីត្រួតពិនិត្យការងារ រៀបចំឯកសារនានា របស់លេខាធិកាដ្ឋានសភាជាតិកម្ពុជា APF ព្រោះការចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ APF នៃមហាសន្និបាត APF លើកទី៤៦ គឺជាការផ្លាស់ប្តូរទស្សទានគ្នាទៅវិញទៅមក រវាងសមាជិកសភានិយាយភាសាបារាំង ពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងចំណោមប្រទេសជាសមាជិក APF ទាំងអស់ ។

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា សង្ឃឹមថា គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់នឹងរួមសហការគ្នា ត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃមហាសន្និបាត APF លើកទី៤៦ នាពេល ខាងមុខ មានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន