Statement of the Spokesperson of the National Assembly of the Kingdom of Cambodia in response to the assertion made by a few US lawmakers on the situation of human rights and democracy in Cambodia__ សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួនតូច ស្តីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា__ លិខិតជូនពរ របស់ ឯកឧត្តម ហ៊ុន ណេង សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០__ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/5/2020 11:48:32 PM )

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ និងឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិនិត្យសិក្សាសេចក្ដីព្រាង ច្បាប់ចំនួន២ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សេចក្ដីព្រាងច្បាប់ទាំងពីរនោះគឺ៖

១-សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។

២-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្ដីពីមូលបត្ររដ្ឋនេះ ត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័ត ព្រមទាំងព្រះមហាក្សត្រឡាយព្រះរាជក្រមកាលពីឆ្នាំ២០០៧ ម្ដងរួចមកហើយ ប៉ុន្តែដោយសារច្បាប់នេះមិនទាន់សមស្របតាម ការវិវត្តន៍របស់បរិបទកម្ពុជា ពិសេសមិនទាន់ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យទំនើប ទើបរាជរដ្ឋាភិបាលស្នើសុំធ្វើវិសោធន- កម្ម។ ដោយការធ្វើវិសោធនកម្មច្បាប់នេះ បានគ្រប់ដណ្តប់រហូតដល់ទៅជាង៩០ភាគរយ លើច្បាប់មូលបត្ររដ្ឋនៅឆ្នាំ២០០៧ ទើបរាជ- រដ្ឋាភិបាល បានស្នើធ្វើច្បាប់មូលបត្ររដ្ឋថ្មី ដែលនឹងអាចគ្រប់ជ្រុងជ្រោយ និងសមស្របតាមសភាពការណ៍រីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា និងសកលលោក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា សេចក្តីព្រាងច្បាប់មូលបត្ររដ្ឋនេះមាន៥ជំពូក និង១៦មាត្រា។ ច្បាប់នេះមានមានគោលការណ៍ សំខាន់ ក្នុងការកៀងគរហិរញ្ញប្បទានទាំងក្នុង និងក្រៅស្រុក សម្រាប់ការអភិវឌ្ឍសង្គម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា ច្បាប់នេះក៏មានវិសាលាភាពក្នុងការគ្រប់គ្រងការជួញដូរ និងគ្រប់គ្រងមូលបត្ររដ្ឋ ដែលបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាលផងដែរ។

ចំណែកឯសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានចំនួន៥ជំពូក ៨ផ្នែក និង២៥ មាត្រា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងការកើនឡើងនូវ វិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងមានគោលបំណងពង្រឹង និងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មាន ជាអាទិ៍ វិស័យធានារ៉ាប់រង សោធនឯកជន  វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម វិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺជាមូលដ្ឋានគតិយុត្តគ្រប់ជ្រុងជ្រោយ និងស្របតាមតម្រូវការ និងតថភាពជាក់ស្តែង សម្រាប់កៀងគរហិរញ្ញវត្ថុបន្ថែមពីវិស័យឯកជន ដើម្បីពង្រីកការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា បន្ទាប់ពីច្បាប់នេះ ចូលជាធរមានរាជរដ្ឋាភិបាល នឹងមានលទ្ធភាពគ្រប់គ្រងក្នុងការពង្រឹងធន- ធានធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងការត្រួតពិនិត្យ និងការអភិវឌ្ឍន៏វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងការអភិវឌ្ឍការប្រើ ប្រាស់បច្ចេកវិទ្យាលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍បញ្ជាក់ថា មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុសំខាន់សម្រាប់ឲ្យរាជរដ្ឋា- ភិបាលក្នុងការកៀងគរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុក ពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សម្រាប់អភិវឌ្ឍនសេដ្ឋកិច្ចសង្គម។

បន្ទាប់ពីបានស្ដាប់ការពន្យល់បកស្រាយពីតំណាងរាជរដ្ឋាភិបាល គណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រលើសេចក្ដីព្រាងច្បាប់ទាំងពីរ ដោយសម្រេចបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាង មុខ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន