សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សន្និបាតវិសាមញ្ញនៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់ IPU បានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ
សន្និបាតវិសាមញ្ញនៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់ IPU បានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/4/2020 8:38:04 PM )

សន្និបាតវិសាមញ្ញនៃក្រុមប្រឹក្សាភិបាល លើកទី២០៦ របស់សហភាពអន្តរសភា IPU នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តដំណើរ កិច្ចប្រជុំរបស់ខ្លួន នៅលើរបៀបវារៈចំនួនបួនចុងក្រោយ និងបានធ្វើការបិទបញ្ចប់សន្និបាតវិសាមញ្ញជាផ្លូវការ នៅក្នុងថ្ងៃទី៣ នេះតែម្ដង។

ក្នុងតួនាទីជាប្រធានក្រុមសភាជាតិកម្ពុជា-IPU ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមសន្និបាត IPU ក៏បានបន្តដឹកនាំសហការី មាន ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា លោកជំទាវ បាន ស្រីមុំ អនុ ប្រធានគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាព្រឹទ្ធសភា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចូលរួមក្នុងសន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី ២០៦ របស់សហភាពអន្តរសភា IPU តាមប្រព័ន្ធវីដេអូ Conference ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រហូតដល់សន្និបាតវិសាមញ្ញបានបិទបញ្ចប់ជាស្ថារពរ។

របៀបវារៈទាំងបួនរបស់អង្គសន្និបាតវិសាមញ្ញនៅថ្ងៃចុងក្រោយនេះ រួមមាន៖ របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់ IPU និងការអនុម័តសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់គណៈកម្មាធិការ។ កាលបរិច្ឆេទ ពេលវេលា ទីកន្លែង សម្រាប់មហាសន្និបាតប្រចាំឆ្នាំ របស់ IPU ចាប់ពីឆ្នាំ២០២០តទៅ។ បញ្ហាទាក់ទងនឹងបេក្ខភាពសមាជិក IPU ចំពោះប្រទេសម៉ាលី ក្រោយរដ្ឋប្រហារ កាលពីខែសីហា ឆ្នាំ២០២០ និងផ្សេងៗ។

គណៈប្រតិភូកម្ពុជា ក៏ដូចជាគណៈប្រតិភូប្រទេសផ្សេងៗទៀត មានការយកចិត្តទុកដាក់តាមដានដោយហ្មត់ចត់ទៅលើបៀបវារៈប្រជុំនៅ ថ្ងៃចុងក្រោយនេះ ពិសេសរបៀបវារៈ អំពីរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់ IPU និងការអនុម័ត សេចក្ដីសម្រេច ពាក់ព័ន្ធនានារបស់គណៈកម្មាធិការ។ នៅក្នុងរបាយការណ៍ គណៈកម្មាធិការសិទ្ធិមនុស្សរបស់ IPU បានបង្ហាញថា មានភាពល្អប្រសើរ ច្រើនពីមួយអាណត្តិទៅមួយអាណត្តិ។ នៅមានបញ្ហាប្រឈមតិចតួចប៉ណ្ណោះ សម្រាប់ប្រទេសខ្លះដែលមិនបានគោរពសិទ្ធិពលរដ្ឋ និង សិទ្ធនយោបាយ។ ចំណែកឯរបៀបវារៈ អំពីបញ្ហាទាក់ទងនឹងបេក្ខភាពសមាជិក IPU ចំពោះប្រទេសម៉ាលី ក្រោយរដ្ឋប្រហារ កាលពី ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអំពាវនាវអោយមានការពិនិត្យឡើងវិញចំពោះស្ថានភាពនៅប្រទេសម៉ាលី និងធ្វើការសម្រេច ចិត្តចំពោះសមាជិកភាព IPU របស់ប្រទេសនេះ ដែលនឹងលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ IPU នៅពេលក្រោយ។

នៅថ្ងៃបិទបញ្ចប់ សន្និបាតវិសាមញ្ញ នៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា IPU នេះដែរ ឯកឧត្ដម Duarte Pacheco ដែលជាប្រធានថ្មីរបស់ IPU ក៏បានឡើងថ្លែងអំណរគុណដល់បណ្តាប្រទេសជាសមាជិក IPU ទាំងអស់ ដែលបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តដល់ឯកឧត្ដម អោយធ្វើជាប្រធានលើកទី៣០នៃIPU ដែលត្រូវចូលកាន់តំណែងបន្តពី លោកជំទាវ Gabriela Cuevas Barron ដែលទើបតែបញ្ចប់អាណត្តិជាប្រធាន IPU រយៈពេល៣ឆ្នាំកន្លងមក។ ឯកឧត្ដម បានសន្យាថា នឹងខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការរួមចំណែកជាមួយបណ្តាប្រទេសដែលជាសមាជិកទាំងអស់របស់អង្គការIPU ក្នុងការដោះស្រាយនូវកង្វល់ទាំងឡាយ និងធ្វើ អោយប្រសើរឡើងនូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន