រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន
រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងអនុសញ្ញាមីណាម៉ាតា ស្តីពីបារត និងវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/14/2020 7:36:43 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធាន រួមជាមួយតំណាងមកពីគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖

១.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា មីណាម៉ាតា ស្តីពីបារត។

២.សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការចូលជាភាគីនៃអនុសញ្ញាមីណាម៉ាតា ស្ដីពីបារត និងការផ្តល់សច្ចាប័នលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ពុំមានផលប៉ះពាល់អវិជ្ជមានណាមួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់កម្ពុជាទេ។ ផ្ទុយទៅវិញវាបានចូលរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្ស ធនធានធម្មជាតិ និងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកាត់បន្ថយភាព ក្រីក្រ សំដៅឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការអនុម័តលើសេចក្ដីព្រាងច្បាប់ទាំងពីរ នឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា លើផ្នែកនយោបាយ សុខភាព បរិស្ថាន និងសេដ្ឋកិច្ច។

ក្រោយពីការពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយ និងស្តាប់ការបកស្រាយពន្យល់នូវរាល់ចំណុចសំខាន់ នៃសេចក្តីព្រាងច្បាប់ទាំងពីរ ពីតំណាង រាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភាបានសម្តែងនូវការគាំទ្រ និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំងពីរនេះ ជូនទៅគណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត មាន ២មាត្រា និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ក៏មាន ២មាត្រា ដូចគ្នាដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន