រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញកាន់បិណ្ឌទី១១ នៅវត្តថ្កូវក្នុងស្រុកកំណើត នាខេត្តត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/13/2020 8:07:21 AM )

ក្នុងថ្ងៃបិណ្ឌទី១១ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធ វង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាពិសេសពុទ្ធបរិស័ទ ជិតឆ្ងាយ បានប្រារព្ធពិធីកាន់បិណ្ឌនៅវត្តសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុក កំណើតផ្ទាល់របស់សម្តេច។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លា ជាទីបំផុត។

សម្តេចទំាងទ្វេបានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការ ទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមឱ្យដួងវិញាណក្ខន្ធអស់លោក ទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងបានចែកជូនអំណោយដល់ លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យផងដែរ។

សម្តេចបានផ្តាំផ្ញើប្រជាពលរដ្ឋ បន្តអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារ ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩។ សម្តេច បានលើកឡើងថា បើទោះនៅពេលនេះកម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺទំាងអស់ក្តី តែជំងឺនេះនៅតែធ្វើឲ្យពិភពលោកប្រឈម ដដែល ដរាបណាគ្មានថ្នាំព្យាបាលនោះ។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់អាជ្ញាធរបន្តថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរសុវត្ថិភាព ក្នុងការធ្វើបុណ្យទាននៅក្នុងរដូវភ្ជុំបិណ្ឌនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាដ៏ធំប្រចំាឆ្នាំ ដែលប្រជាពលរដ្ឋកម្ពុជាបានប្រារព្ធធ្វើតំាងពីបុរាណកាលមក ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ មានរយៈពេល១៥ថ្ងៃ។ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្នបានជួបជុំក្រុមគ្រួសារធ្វើ បុណ្យទាន តាមទីវត្តអារាមនានាទូទំាងប្រទេសយ៉ាងសប្បាយរីករាយ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន