រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការសាធារណការរដ្ឋសភាលើកឡើងថា ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព
ប្រធានគណៈកម្មការសាធារណការរដ្ឋសភាលើកឡើងថា ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/3/2020 7:33:12 PM )

តើច្បាប់ទំាងឡាយដែលរដ្ឋសភាបានអនុម័តកន្លងមក មានចំនុចខ្វះខាតអ្វីខ្លះ ហើយថាតើការអនុវត្តច្បាប់ជាក់ស្តែងរបស់អាជ្ញាធរមាន ផលលំបាក មានសំណូមពរអ្វីបន្ថែមទៀត ដើម្បីឲ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។ ទំាងនេះជាគោលបំណងនៃការចុះសិក្សា ស្វែងយល់របស់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

នៅក្នុងបេសកកម្មនោះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងសហការី បានជួបពិភាក្សាការងារ និង ស្វែងយល់ពីការអនុវត្តច្បាប់ជាមួយ ឯកឧត្តម អម សុភា អភិបាលស្តីទីខេត្តកំពង់ឆ្នាំង និងមន្រ្តីក្រោមឱវាទ។ នៅក្នុងឱកាសនោះ លោកជំទាវ ប្រធានគណៈកម្មការ លើកឡើងថា ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព ព្រោះឈរលើ មូលដ្ឋានសុខសន្តិភាព កម្ពុជាមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវ  និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋសភា ក៏បានជម្រាបអាជ្ញាធរខេត្ត អំពីតួនាទីភារកិច្ចរបស់រដ្ឋសភាដែលជា ស្ថាប័ននីតិប្បញ្ញត្តិ មានភារកិច្ចស្នូល៣ គឺភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងការតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិ- បាល។

លោកជំទាវ បានគូសបញ្ជាក់ថា សុខសន្តិភាព បានបង្កបរិយាកាសល្អសម្រាប់ការអភិវឌ្ឍ និងការកសាងសមិទ្ធផលនានា នៅទូទាំង ប្រទេស ជាក់ស្ដែងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំងនេះ គឺសុទ្ធតែបានកើតឡើងនៅក្នុងដំណាក់កាល ដែលប្រទេសមានសុខ សន្តិភាព ព្រមជាមួយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ បានធ្វើឲ្យមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ប្រធានគណៈកម្មការសាធារណការរដ្ឋសភា បានលើកឡើងបន្តថា ចំពោះសមភាពយេនឌ័រវិញ ជាគោលការណ៍របស់រាជរដ្ឋាភិបាល បានស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ដោយសារស្រ្តីជា ធនធានប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា កម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ និងគោលនយោ- បាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យខេត្តមានសមត្ថភាព លទ្ធភាពគ្រប់បែបយ៉ាង ក្នុងការកសាង អភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ នៅក្នុងការអនុវត្តច្បាប់ទំាងឡាយ អាជ្ញាធរខេត្តបានអប់រំ ផ្សព្វផ្សាយដល់ ពលរដ្ឋបានដឹងជាមុន មុនអនុវត្តច្បាប់ ដូចជាការផាកពិន័យ ជាដើម ដូចជាច្បាប់ចរាចរណ៍ជាដើមនោះ។

ឯកឧត្តមបានបញ្ជាក់ថា សមត្ថកិច្ចបាន ចុះធ្វើការអប់រំដល់ ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរត្រូវពាក់មួក សុវត្ថិភាព និងខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ។ ធ្វើដំណើរលើដងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័យគ្នា មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិ ស្រវឹង ចៀសវាងការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការប្រើទូរស័ព្ទដៃពេលកំពុងបើកបរជាដើម។

ឯកឧត្តម អម សុភា បានបញ្ជាក់ថា អាជ្ញាធរខេត្តបានបង្កើនល្បឿនក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋក្រីក្រដែល គ្មានដីពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កន្លងមក អាជ្ញាធរខេត្តបានបែងចែកដីធ្លី តាមរយៈសម្បទាន ដីសង្គមកិច្ច ប្រកបដោយតម្លាភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការដីធ្លីរបស់ប្រជាជន ដោយផ្តោតលើប្រជាជនក្រីក្រី យោធិន ពិការ និងគ្រួសារកងទ័ពពលី។

លោកជំទាវ និន សាផុន បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួល ខុសត្រូវខ្ពស់។ លោកជំទាវ បានស្នើដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់បន្តទៀត លើការងារ ផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។ ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវបានផ្តាំ ផ្ញើរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់បន្តអប់រំ ណែនាំប្រជាពលរដ្ឋ ឲ្យអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់- ខ្ជួនមិនត្រូវធ្វេសប្រហែសឡើយ។

លោកជំទាវប្រធានគណៈកម្មការសន្យាថា  នឹងពំានាំយកបញ្ហា និងការប្រឈមនានាដែលអាជ្ញាធរជួបប្រទះដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយតាមនីតិវិធី។ ក្រោយពីបញ្ចប់ជំនួបពិភាក្សានេះ គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានអញ្ជើញទៅពិនិត្យ ការដ្ឋានសាងសង់ ផ្លូវ ការពង្រីកស្ពានចាស់ និងការសាងសង់ស្ពានថ្មី ដែលស្ថិតក្នុងកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នេះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន