រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ចុះស្វែងយល់អំពីការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណ (ប.ស.ស) និងប័ណ្ណសមធម៌ នៅខេត្តមណ្ឌលគិរី
គណៈកម្មការរដ្ឋសភា ចុះស្វែងយល់អំពីការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណ (ប.ស.ស) និងប័ណ្ណសមធម៌ នៅខេត្តមណ្ឌលគិរី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/2/2020 8:47:01 PM )

លោកជំទាវ  ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានដឹកនាំសហការីក្នុងគណៈកម្មការ និងមានការចូលរួមពី លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានអញ្ជើញ ជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យ ទទួលបន្ទុករបស់គណៈកម្មការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្ត។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានជម្រាបអាជ្ញាធរខេត្តពីបេសកកម្មរបស់គណៈកម្មការនៅក្នុងខេត្តនេះ ថាក្រៅពី សិក្សាស្វែងយល់ពីវិស័យការងារពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការហើយនោះ គណៈកម្មការក៏ចង់ដឹងពីយន្តការ ក្នុងការ ប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់កម្មករ កម្មការិនី មន្រ្តីរាជការ អតីតយុទ្ធជន និងប័ណ្ណមូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងសម័យជំងឺកូវីដ-១៩ និងពិនិត្យស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់- ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំងគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តម ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានរាយការណ៍ជូន គណៈកម្មការជំនាញរបស់រដ្ឋសភាអំពី សភាពការណ៍ទូទៅ និងភាពរីកចម្រើន ក៏ដូចជាលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងការលំបាក និងបញ្ហា ប្រឈមដែលខេត្តបានជួបប្រទះកន្លងមក។

ឯកឧត្តម ឈឹម កាន បានមានប្រសាសន៍ជម្រាបជូនអំពីវិស័យដែលពាក់ព័ន្ធនឹងគណៈកម្មការ ដូចជាវិស័យសុខាភិបាល ខេត្តមាន មន្ទីរពេទ្យបង្អែកខេត្តកម្រិត២ ចំនួន០១ មន្ទីរពេទ្យបង្អែកកម្រិត១ ចំនួន០១ មណ្ឌលសុខភាពចំនួន១១ និងមានប៉ុស្តិ៍សុខភាពចំនួន១៦ សម្រាប់បម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដែលភាគច្រើនជាជនជាតិដើមភាគតិច មានដូចជា ជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ថ្មូន ទំពូន ចារាយជាដើម។ ខេត្តតែងតែធ្វើការផ្សព្វផ្សាយ ណែនាំ និងប្រើយន្តការជាច្រើនក្នុងការជួយជំរុញឲ្យបងប្អូនជនជាតិភាគតិច បានយល់ដឹងច្បាស់លាស់ពីសេវាថែទាំសុខភាព និងការទទួលគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ កុមារអាយុ ក្រោម០២ឆ្នាំ។

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា បច្ចុប្បន្នខេត្តមណ្ឌលគិរី ក៏កំពុងបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារពលរដ្ឋ ក្រីក្រ១ ក្រីក្រ២ និងពលរដ្ឋងាយរងគ្រោះ ក្នុងកំឡុងពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ ទន្ទឹមនឹងនោះដែរ ថ្នាក់ដឹកនាំខេត្ត បានធ្វើការណែនាំឲ្យសហគ្រិន និយោជកទាំងអស់ត្រូវសហការជាមួយរដ្ឋបាលខេត្តធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវតាមច្បាប់ និងពន្យល់ ណែនាំដល់ កម្មករ កម្មការិនី និងប្រជាពលរដ្ឋក្រីក្រ បានយល់ដឹងពីការទទួលបានសេវាថែទាំសុខភាព តាមរយៈការប្រើប្រាស់ប័ណ្ណ (ប.ស.ស) និងប័ណ្ណសមធម៌ជាដើម។

ជាមួយគ្នានេះរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធក៏បានស្នើសុំ គណ:កម្មការទី៨នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឲ្យមានការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងធនធានមនុស្ស សម្រាប់បម្រើការងារនៅតាមមូលដ្ឋាន ព្រមទាំងជួយផ្ដល់ឧបករណ៍ សម្ភារៈបច្ចេកទេសមួយចំនួនបន្ថែមទៀតដល់ខេត្តមណ្ឌលគិរីផង។

ក្រោយពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក លោកជំទាវ ឡោក ខេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់- ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ឲ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៃព្រះរាជាណាចក្រកម្ពុជា តាមរយ:បរិស្ថានស្អាត រមណីយដ្ឋានស្អាត និងសេវាកម្មល្អសម្រាប់បម្រើប្រជាពលរដ្ឋដែលមកធ្វើទេសចរណ៍តាមបែបធម្មជាតិ។

លោកជំទាវបានជំរុញឲ្យខេត្តយកចិត្តទុកដាក់លើការគ្រប់គ្រង និងដុតកាកសំណល់វេជ្ជសាស្ត្រនៅតាមគ្លីនិកឯកជន ក៏ដូចជាមន្ទីរពេទ្យ នានាក្នុងខេត្ត គឺត្រូវធ្វើទៅតាមបច្ចេកទេសវេជ្ជសាស្ត្រ ដើម្បីថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អ និងចៀសវាងមានផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តនេះផងដែរ។

ចំពោះសំណូមពររបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ លោកជំទាវប្រធាន បានមានប្រសាសន៍ថា គណៈកម្មការនឹងធ្វើរបាយណ៍ ជូនទៅសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ជួយរកមធ្យោបាយធ្វើការដោះស្រាយអោយបានទាន់ពេលវេលា។

ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តរួចមក គណៈប្រតិភូគណ:កម្មការទី៨នៃរដ្ឋភា ក៏បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពល- រដ្ឋដែលបានមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ឃុំអំពូម ដើម្បីពិនិត្យមើលពីការផ្តល់ប័ណ្ណក្រីក្រដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំអំពូម ស្រុកអូជុំ ខេត្តមណ្ឌលគិរីផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន