រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍ អភិវឌ្ឍន៍វិស័យកសិកម្ម
គណៈកម្មការរដ្ឋសភា លើកទឹកចិត្តឲ្យកសិករក្នុងខេត្តសៀមរាប រួមគ្នាចងក្រងជាសហគមន៍ អភិវឌ្ឍន៍វិស័យកសិកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2020 9:37:02 PM )

ក្នុងឱកាសដឹកនាំសហការីចុះជួបសំណសំណេះសំណាល និងស្វែងយល់អំពីភាពរីកចម្រើន និងបញ្ហាប្រឈមនានា នៅក្នុងសហគមន៍ សំរោងមានជ័យ ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តសៀមរាបគឺជាខេត្តគោលដៅទេសចរណ៍ដ៏ធំ និងសំខាន់ ដែលមានសក្តានុពលទាក់ទាញភ្ញៀវបរទេស ចូលមកទស្សនារាប់លាន នាក់ក្នុង១ឆ្នាំៗ។ ការហូបចុកវាជាតម្រូវការចាំបាច់បំផុត ដែលបញ្ហានេះ គឺជាសញ្ញាបង្ហាញថា វិស័យទេសចរណ៍គឺជាទីផ្សារដ៏ធំរបស់ កសិករ។ ក៏ប៉ុន្តែវិស័យទេសចរណ៍បច្ចុប្បន្នត្រូវបិទទ្វារ ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងពិភពលោក ដូច្នេះហើយ អំឡុងពេលនេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីធានាសុវត្ថិភាពស្បៀងក្នុង ស្រុក ពង្រីកវិសាលភាពផលិតផលប្រកបដោយគុណភាព និងត្រៀមលក្ខណៈសម្បត្តិចូលក្នុងទីផ្សារទេសចរណ៍ ក្រោយពីវិបត្តិកូវីដ១៩ បានធូរស្រាលឡើងវិញ។

ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍បន្តថា នៅក្នុងការអភិវឌ្ឍវិស័យកសិកម្មនេះ ខេត្តសៀមរាបត្រូវចងក្រងជាសហគមន៍ឱ្យបាន ច្រើន ដែលបញ្ហានេះគឺជាជម្រើសដ៏ល្អបំផុត ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គី រួមគិត រួមធ្វើ ទាញយកផលប្រយោជន៍ទាំងអស់គ្នា។ ព្រោះ សហគមន៍នីមួយៗសុទ្ធតែមានគោលដៅ និងកម្មវិធីរយៈពេលខ្លី-វែង មិនថាតែសហគមន៍ផ្នែកបន្លែ សហគមន៍ចិញ្ចឹមសត្វទេ គឺយើងចង់ បានការបង្កើតសហគមន៍ឱ្យបានកាន់តែច្រើន។ ព្រោះថាបើគ្មានសហគមន៍ទេ យើងមិនមានកម្លាំងរួមក្នុងការជួយយឹតយោងសាមគ្គីគ្នា ជួយទុក្ខធុរៈគ្នាទៅវិញទៅមកនោះទេ។ ដូច្នេះក្នុងកាលៈទេសៈនេះ យើងគ្មានជម្រើសណាក្រៅពីចងក្រងជាសហគមន៍ឡើយ ហេតុនេះ សូមឲ្យអាជ្ញាធរខេត្ត យកចិត្តទុកដាក់ពង្រឹងសហគមន៍  ជាពិសេសមន្ត្រីជំនាញកសិកម្ម ត្រូវស្រាវជ្រាវចងក្រងពីទីតាំងដី ថាតើគួរដាំដុះ អ្វីបានខ្លះ ដើម្បីផ្គត់ផ្គង់ទីផ្សាររួមទាំងការជួយបណ្ដុះបណ្ដាលអំពីបច្ចេកទេសនៃការដាំដុះ និងការចិញ្ចឹមសត្វដល់កសិករបន្ថែមទៀត។

ឯកឧត្តម ឡូយ សុផាត បានបន្ថែមទៀតថា ផ្អែកតាមសំណូមពររបស់កសិករដែលជួបប្រទះនូវការលំបាកលើបញ្ហាទឹក សម្រាប់ការដាំ បន្លែសុវត្ថិភាពដែលជាមុខរបរអាជីពរបស់ខ្លួននោះ ឯកឧត្តម បានស្នើដល់មន្ទីរពាក់ព័ន្ធ និងតំណាងមកពីក្រសួង ដែលអមដំណើរចុះមក ជាមួយ សូមចុះមកសិក្សា និងជួយដោះស្រាយបញ្ហាទឹកជូនសហគមន៍សំរោងមានជ័យនេះផង។ ឯកឧត្តម ក៏បានស្នើដល់សហគមន៍ ត្រូវមានការចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីសហគមន៍មួយទៅសហគមន៍មួយទៀត ព្រោះវាជាផ្នែកមួយសម្រាប់ភាព រីកចម្រើន។ ក្នុងឱកាសនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានផ្តល់នូវថវិកាចំនួន២លានរៀល និងបានផ្តល់គ្រាប់ពូជកសិកម្មដល់ សហគមន៍នេះផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន