រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការទទួលពាក្យបណ្តឹង អង្កេតរដ្ឋសភា ស្នើឲ្យអាជ្ញាធរខេត្តកំពតពន្លឿនដោះស្រាយបញ្ហាដីធ្លី ជូនពលរដ្ឋ
ប្រធានគណៈកម្មការទទួលពាក្យបណ្តឹង អង្កេតរដ្ឋសភា ស្នើឲ្យអាជ្ញាធរខេត្តកំពតពន្លឿនដោះស្រាយបញ្ហាដីធ្លី ជូនពលរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2020 9:25:56 PM )

ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឯកឧត្តម ប្រាជ្ញ ចន្ទ បាន ដឹកនាំ សមាជិកសមាជិកាគណៈកម្មការ ចុះបំពេញបេសកកម្មនៅខេត្តកំពត ដើម្បីស្វែងយល់ពីការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុក របស់គណៈកម្មការ។

ក្នុងបេសកកម្មនេះ ប្រតិភូរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងសហការី នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ នៅក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានរួមគ្នា ដោះស្រាយបញ្ហានានាជួនពលរដ្ឋ បម្រើសេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោត។

ឯកឧត្តម ជាវ តាយ បានលើកឡើងថា ខេត្តបានបង្កើតសហគមន៍ដើម្បីលើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់ប្រជាពលរដ្ឋលើការគ្រប់- គ្រង អភិរក្សធនធានធម្មជាតិសំដៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍។ សហគមន៍ដែលមាននៅក្នុងខេត្ត មានសហគមន៍ នេសាទ០៩ សហគមន៍ព្រៃឈើចំនួន៣៣ សហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន៧១ សហគមន៍ទេសចរណ៍ចំនួន៤កន្លែង សហគមន៍ប្រើ- ប្រាស់ទឹក១៨។

អាជ្ញាធរខេត្តកំពតបានធ្វើការចុះបញ្ជី និងផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបានប្រមាណ៧០%ហើយ តែលោកអភិបាលខេត្តបានលើក ឡើងថា បញ្ហាទំនាស់ដីធ្លីមួយចំនួនតូច មានការលំបាកក្នុងដោះស្រាយ។ ទំនាស់ដែលកើតឡើងរយៈពេលយូរឆ្នាំមក ពាក់ព័ន្ធច្រើន ភាគី។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលខេត្តកំពតសម្រេចបាន ។  បន្ថែមពីនេះ ឯកឧត្តម បានស្នើដល់អាជ្ញាធរខេត្ត បន្តការខិតខំបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល។

ឯកឧត្តមប្រធានគណៈកម្មការបានសន្យាថា នឹងពាំនាំការលំបាករបស់អាជ្ញាធរជូនថ្នាក់ដឹកនាំ ដើម្បីរកមធ្យោបាយដោះស្រាយ។ ជាមួយ គ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបអាជ្ញាធរពីលទ្ធផលការងារដែលគណៈកម្មការសម្រេចបានផងដែរ ពោលនៅក្នុងឆ្នាំ២០១៩ គណៈកម្មការបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន១៦១ករណី និងបានជួយធ្វើអន្តរាគមន៍លើពាក្យបណ្តឹងទាំងនោះបានចំនួន ១០៤ករណី។

ឯកឧត្តមបានបញ្ជាក់ថា គណៈកម្មការកំពុងពិនិត្យចំនួន៥៧ករណី និងបានទទួលលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន៣០ ករណី។ ចំណែកនៅឆ្នាំ២០២០ គិតត្រឹមខែមិថុនា គណៈកម្មការបានទទួលពាក្យបណ្ដឹងចំនួន៥៧ករណី អន្តរាគមន៏បានចំនួន២៥ករណី ពាក្យបណ្ដឹងកំពុងពិនិត្យ៣២ករណី និងលិខិតឆ្លើយតបចំនួន២លិខិត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន