សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអន្តរសភាអាស៊ានទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
សភាកម្ពុជាចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអន្តរសភាអាស៊ានទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2020 9:14:15 PM )

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាសមាជិកក្រុម អាយប៉ាជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Video Conference) ស្តីពីភាពជាដៃគូ អន្តរសភាអាស៊ានលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងវប្បធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខ័ណ្ឌមហាសន្និ- បាតអន្តរសភាអាស៊ាន(AIPA) ដែលមានសមាជិកសភាចូលរួមក្នុងកិច្ចប្រជុំ ចំនួន៧ប្រទេស ដោយមានការចូលរួមពី អគ្គលេខាធិការ អាយប៉ា(AIPA) អគ្គលេខាធិការ IPU និងតំណាង UN ប្រចាំនៅប្រទេសវៀតណាម។

កិច្ចប្រជុំរួមគ្នា តាមរយៈប្រព័ន្ធ Video Conference រវាងរដ្ឋសភានៃប្រទេសជាសមាជិកអាយប៉ា  ដែលផ្សាយចេញពីទីក្រុងហាណូយ ប្រទេសវៀតណាម ធ្វើឡើងក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋាន AIPA នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដែល មានការអញ្ចើញចូលរួមពី លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកាក្រុមអាយប៉ាជាតិកម្ពុជា និងជាអនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និង ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាជំនួយការ រួមទាំងមន្ត្រី ជំនាញនៃអគ្គលេខាធិការដ្ឋានសភាមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកបទពិសោធន៍របស់កម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកអន្តរសភា អាស៊ាន (AIPA) ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តផែនការ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព(SDGs) ជាពិសេស SDG4 អំពី «ការធានាឱ្យមានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាប័ណ្ណ និង លើកកម្ពស់ឱកាសក្នុងការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា យើងត្រូវមានការកែសម្រួលប្រព័ន្ធអប់រំ និងការបង្រៀនរបស់យើងអោយកាន់តែប្រសើរ ដើម្បីឱ្យ ធនធានមនុស្សរបស់យើងមានជំនាញមួយត្រឹមត្រូវ និងច្បាស់លាស់ ហើយមានសមត្ថភាពពេញលេញក្នុងការចាប់យកឱកាសនៃបដិវត្ត ឧស្សាហកម្ម ៤.០។

ទន្ទឹមនេះ ឯកឧត្តមក៏បានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្នុងការបំពេញការងារលើកកម្ពស់ វិស័យអប់រំ និងការគិតគូរលើការងារចំពោះមុខ នៃវិស័យអប់រំក្នុងបរិបទកូវីដ១៩ រួមមានការសម្របខ្លួនទៅនឹង «ប្រក្រតីភាពតាមគន្លង ថ្មី» និងការផ្តល់ការអប់រំពីចំងាយប្រកបដោយគុណភាព និងប្រសិទ្ធភាពដូចគ្នារវាងទីក្រុង និងជនបទ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន