រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិទ្យាស្ថានសភាកម្ពុជាសិក្សាស្វែងយល់ពីតម្រូវការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា
វិទ្យាស្ថានសភាកម្ពុជាសិក្សាស្វែងយល់ពីតម្រូវការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/10/2020 12:10:03 AM )

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ លោក Larry Strang អ្នកពិគ្រោះ យោបល់ឯករាជ្យ និងអ្នកសម្របសម្រួលរបស់វិទ្យាស្ថានសភាកម្ពុជា (វ.ស.ក) ឬ(P.I.C) នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបពិភាក្សានោះ លោក Larry Strang បានមានប្រសាសន៍លើកឡើងថា វិទ្យាស្ថានសភាកម្ពុជាមានគោលបំណងធ្វើការសិក្សា ស្វែងយល់ និងវាយតម្លៃពីតម្រូវការជាក់ស្តែង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា និងតួនាទីរបស់វិទ្យាស្ថានសភាកម្ពុជា នាថ្ងៃអនាគត នៅក្នុងការឆ្លើយតបនឹងតម្រូវការកសាងសមត្ថភាពរបស់សភា។ អាទិភាពសំខាន់ៗដែល (វ.ស.ក) គួរផ្ដោតលើ និងបញ្ហាផ្សេងៗមួយ ចំនួនទៀត។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាអ្នកជួយបម្រើ ការងារផ្នែកបច្ចេកទេសដល់សមាជិកសភា ដោយមិនមានសិទ្ធិសម្រេចអ្វីជំនួសសមាជិកសភានោះទេ។ ក្នុងនាមជាអ្នកជួយបម្រើការងារ ដល់សមាជិកសភា មន្ត្រីទាំងអស់ក៏បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗពីដៃគូនានា ក្នុងនោះក៏មាន (វ.ស.ក) ផងដែរ ដើម្បី ធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ។

ឯកឧត្ដមអគ្គលេខាធិការ បានមានប្រសាសន៍លើកឡើងពីតម្រូវការរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសលើការពង្រឹងសមត្ថភាព របស់មន្ត្រីលើជំនាញស្រាវជ្រាវ ជំនាញសរសេរព័ត៌មាន ជំនាញសរសេររបាយការណ៍ ជំនាញភាសាអង់គ្លេស និងជំនាញផ្សេងៗទៀត ដើម្បីឲ្យមានសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការបម្រើការងារពិសេសឲ្យស្របនឹងសម័យកាលវិវឌ្ឍនៃបច្ចេកវិទ្យា និងការជំរុញវិស័យ ការទូតសភារបស់ថ្នាក់ដឹកនាំ នៅក្នុងការធ្វើសមាហរណកម្មសភាកម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្ដម ឡេង ប៉េងឡុង ក៏បានលើកឡើងពីកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងវិទ្យាស្ថានសភាកម្ពុជា កន្លងមក ដែលបានជួយពង្រឹងសមត្ថភាពមន្ត្រីសភាកម្ពុជា ហើយឯកឧត្ដមបានស្នើ (វ.ស.ក) បន្តជួយលើការងារកសាងសមត្ថភាពសភាជាបន្ត ទៀត។ លើសពីនោះទៀត ឯកឧត្ដមក៏បានបង្ហាញនូវបំណងក្នុងការជំរុញសមត្ថភាពមន្ត្រីនៅតាមទីស្នាក់ការរដ្ឋសភាទាំង២៥ រាជធានី ខេត្ត ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងការធ្វើទំនាក់ទំនងស្នើសុំអន្តរាគមន៍ និងសំណូមពរផ្សេងៗជាមួយនឹង តំណាងរាស្ត្រផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន