ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូនរដ្ឋសភា កោតសរសើរការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល__ សារលិខិតជូនពររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតជូនពររបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ សារលិខិតជូនពរ និងអបអរសាទររបស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ ប្រធានគណៈកម្មការសាធារណការរដ្ឋសភាលើកឡើងថា ច្បាប់ជាមូលដ្ឋានគ្រឹះក្នុងការកសាងអភិវឌ្ឍន៍ និងការពារសុខសន្តិភាព ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » វិទ្យាស្ថានសភាកម្ពុជាស្វែងយល់ពីតម្រូវការរដ្ឋសភាកម្ពុជា
វិទ្យាស្ថានសភាកម្ពុជាស្វែងយល់ពីតម្រូវការរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/10/2020 12:00:45 AM )

វិទ្យាស្ថានសភាកម្ពុជាដែលហៅកាត់ថា PIC បានកំពុងសិក្សាស្វែងយល់ពីតម្រូវការរដ្ឋសភាកម្ពុជា នៅក្នុងការពង្រឹងសមត្ថភាពមន្រ្តី ឬ ការជួយសម្រួលដល់ការបំពេញការងារ របស់សមាជិករដ្ឋសភា ឲ្យកាន់តែមានប្រសិទ្ធភាព។ ការសិក្សាស្វែងយល់ ពីតម្រូវការរបស់ រដ្ឋសភានេះ លោក Larry Strang អ្នកពិគ្រោះយោបល់ឯករាជ្យ នឹងអ្នកសម្របសម្រួលរបស់វិទ្យាស្ថានសភាកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា បានជួបពិភាក្សាជាមួយសមាជិករដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងជំនួបពិភាក្សាជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី លោក Larry Strang បានគូសបញ្ជាក់ថា ការស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់រដ្ឋសភា ក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីPIC រៀបចំរបាយការណ៍ និងពិនិត្យលទ្ធភាព ក្នុងការជួយគំាទ្រដល់សភាទំាងពីរ (រដ្ឋសភា និង ព្រឹទ្ធសភា) បន្តទៀត។

វិទ្យាស្ថានសភាកម្ពុជា (P I C) ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយ ដែលបានជួយគំាទ្រដល់ការពង្រឹងសមត្ថភាពមន្រ្តីសភា និងសមាជិកសភា កម្ពុជា ជាច្រើនឆ្នាំមកហើយ។

លោកជំទាវ ឡោក ខេង បានស្វាគមន៍បេសកកម្មរបស់ P I C។ លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នអាស៊ានកំពុងធ្វើសមាហរណ- កម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីមានលក្ខណៈកាន់តែទូលំទូលាយជាងមុន ដូច្នេះនៅក្នុងបរិបទនេះ តួនាទីរបស់ សភាសំខាន់ណាស់។ លោកជំទាវបានស្នើដល់PIC ជំរុញលើកកម្ពស់សមត្ថភាពមន្រ្តីសភាកម្ពុជាបន្ថែមទៀត ឆ្លើយតបនឹងការរីកចម្រើន នៃបច្ចេកវិទ្យា។

ចំណែកការឆ្លើយតបចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ ដែលជាបញ្ហាសកល លោកជំទាវ ឡោក ខេង បានស្នើរសុំឲ្យដៃគូម្ចាស់ ជំនួយរបស់សភានានា ចែករំលែកផ្លាស់ប្តូរព័ត៌មានឲ្យបានច្រើនពីបញ្ហានេះ ដោយសារបញ្ហាជំងឺកូវីដ១៩នេះ មានការវិវឌ្ឍន៍លឿនពី មួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវបានស្នើដល់ PIC ចូលរួមរកមធ្យោបាយផ្សព្វផ្សាយពីការទប់ស្កាត់ លើប្រភេទជំងឺមិនឆ្លងដល់ពលរដ្ឋ កម្ពុជាបានយល់ដឹងឲ្យទូលំទូលាយផងដែរ ដោយសារជំងឺមិនឆ្លងនោះ បានកំពុងតែសម្លាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងសន្ទុះខ្លាំងគួរឲ្យ កត់សម្គាល់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន