សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងស្ថាប័ន ក្នុងសមត្ថកិច្ចរបស់ខ្លួន
គណៈកម្មការទី៣នៃរដ្ឋសភា ប្រជុំពិនិត្យលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រសួងស្ថាប័ន ក្នុងសមត្ថកិច្ចរបស់ខ្លួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/28/2020 8:09:31 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣នៃរដ្ឋសភា) ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបាយកាណ៍បូកសរុប លទ្ធផលការងាររបស់ក្រសួង-ស្ថាប័ននានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្ត បន្ត នៅក្នុងវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យលើរបាយការណ៍ដែលទទួលបានពីក្រសួង-ស្ថាប័នទាំងឡាយរួចមក អង្គប្រជុំបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងលទ្ធផលការងារ ដែលក្រសួង-ស្ថាប័ននានា ស្ថិតក្នុងវិស័យ ទទួលបន្ទុករបស់គណៈកម្មការ សម្រេចបាននាពេលកន្លងមក។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពគ្នាថា នឹងធ្វើលិខិតស្នើសុំ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ សុំឱ្យផ្ដល់នូវកម្មវិធី ឬផែនការសកម្មភាពរបស់ខ្លួន ក៏ដូចជារបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស-ឆមាស និងប្រចាំឆ្នាំ មកគណៈកម្មការ ឲ្យបានទៀងទាត់ ដើម្បីគណៈកម្មការបានសិក្សាស្វែងយល់អំពីសកម្មភាពរបស់ក្រសួង-ស្ថាប័ន ឲ្យបានកាន់តែប្រសើរថែមទៀត។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន