រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សន្តិភាពថ្ងៃនេះគឺអ្នកស្នេហាជាតិយកជីវិតទៅប្តូរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សន្តិភាពថ្ងៃនេះគឺអ្នកស្នេហាជាតិយកជីវិតទៅប្តូរ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/20/2020 12:22:46 AM )

នៅក្នុងឱកាសទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ២០ឧសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់ជាតិមួយរូប ដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម បានលើកឡើងថា សុខ សន្តិភាព ដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនកើតមកដោយងាយៗនោះឡើយ គឺបានដោយឥស្សរជនស្នេហាជាតិ យកអាយុ ជីវីតទៅប្តូរ។

សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ពលរដ្ឋទំាងអស់រួបរួមគ្នាការពារថែរក្សាឲ្យបាននូវសុខសន្តិភាពនេះ ឲ្យគង់វង្សរហូតទៅ ដើម្បីទទួលបានការអភិវឌ្ឍតទៅមុខទៀត។ សម្តេចបានគូសបញ្ជាក់ថា មានតែសុខសន្តិភាពទេ ដែលផ្តល់ឱកាសឲ្យយើងមានលទ្ធភាព កសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនឆាប់រហ័សនោះ។

សូមជម្រាបថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៤ របបខ្មែរក្រហមដាក់ចេញនូវគោលនយោបាយដ៏ឆ្កួតលីលា ដូចជា ផែនការការជម្លៀស ប្រជាជនចេញពីទីក្រុង លុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សាររូបិយប័ណ្ណ សាសនា ជាដើម មុនរបបនេះឡើងគ្រប់គ្រងប្រទេស ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

ក្នុងរយៈពេលជាង៣ឆ្នាំ ពួកខ្មែរក្រហមបានកាប់សម្លាប់ ធ្វើទារុណកម្ម និងបំផ្លិចផ្លាញប្រទេសជាតិ ឲ្យខ្ទេចខ្ទីស្ទើរគ្មានសល់ ទំាងធនធាន មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ពលរដ្ឋកម្ពុជាបានរស់នៅក្នុងសមុទ្រទឹកភ្នែក និងឈាម របបអាវខ្មៅ បានកាប់សម្លាប់ពលរដ្ឋជាង ៣លាននាក់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា ដោយមើលឃើញពីគ្រោះមហន្តរាយ និងទុក្ខវេទនារបស់ ប្រជាពលរដ្ឋ និងប្រទេសជាតិបែបនេះ ទើបមានកម្លំាងស្នេហាជាតិមួយ បានកើតឡើង ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃផ្តល់កំណើតទី២ដល់ប្រជាពលរដ្ឋខ្មែរ ជាថ្ងៃស្រោចស្រង់ និងកសាង ប្រទេសជាតិចេញពីគំនរផេះផង់ ឈានមកទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន