ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាគ្រោងផ្តល់គ្រឿងឥស្សរិយយសការងារជូនដល់សមាជិករដ្ឋសភានីតិកាលទី៦
រដ្ឋសភាគ្រោងផ្តល់គ្រឿងឥស្សរិយយសការងារជូនដល់សមាជិករដ្ឋសភានីតិកាលទី៦
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/18/2020 11:44:35 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិនិត្យ ល័ក្ខខ័ណ្ឌនៃការផ្តល់គ្រឿងឥស្សរិយយស ជូនតំណាងរាស្ត្រនីតិកាលទី៦ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មាន ឯកឧត្តមអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការឥស្សរិយយសរដ្ឋសភា ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលទទួលបន្ទុកខាងគ្រឿងឥស្សរិយយស។

សូមជម្រាបថា ការប្រគល់គ្រឿងឥស្សរិយយសការងារជូនដល់សមាជិករដ្ឋសភា គឺត្រូវធ្វើឡើង២ដងក្នុងមួយអាណត្តិ ដើម្បីជាការលើក ទឹកចិត្តចំពោះសមាជិករដ្ឋសភាទាំងអស់ នៅក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំនាពេលនេះ រដ្ឋសភាគ្រោងផ្តល់គ្រឿងឥស្សរិយយសការងារ ជូនដល់សមាជិករដ្ឋសភានីតិកាលទី៦ ជាលើកទី១ នៅក្នុង អំឡុងពេលពាក់កណ្ដាលនៃអាណត្តិទី៦នេះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន