លិខិតជូនពររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា__ របាយការណ៍សង្ខេប ស្តីពីសកម្មភាពរបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៦ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនរដ្ឋសភា និងជនរួមជាតិ__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពីការប្រកាសបេីកសម័យប្រជុំរដ្ឋសភា លេីកទី៤ នីតិកាលទី៦ ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០__ រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបេីកសម័យប្រជុំជាវិសាមញ្ញ​ នីតិកាលទី៦ នាថ្ងៃចន្ទ​ ទី៣០​ ខែមីនា​ ឆ្នាំ២០២០__ រដ្ឋសភានឹងកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ម្ដងទៀត ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០__ រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលធានាដល់ការទូទាត់របស់រដ្ឋ ដល់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនី__ ក្រុមគ្រូពេទ្យជំនាញមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា__ សេចក្តីជូនដំណឹង ស្តីពីការបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់សាលប្រជុំ​ និងក្នុងបរិវេណវិមានរដ្ឋសភា__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០__ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ខាងមុខ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ខាងមុខ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ខាងមុខ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/23/2020 7:35:22 PM )

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានធ្វើការអនុម័តកាលបរិច្ឆេទសម្រាប់ការបើកសម័យប្រជុំ រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ខាងមុខ។

មានរបៀបវារៈចំនួនបី ដែលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នឹងត្រូវលើកយកទៅធ្វើការពិភាក្សា និងអនុម័ត ក្នុងនោះ មាន៖
១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។

៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនី ដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

នៅក្នុងឱកាសនេះដែរ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាពលេខាធិការចំនួន៣រូប សម្រាប់សម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន ឯកឧត្តម យឹម លាត លោកជំទាវ គង់ សាឡន និង លោកជំទាវ កុល ធារិន

ចំពោះលទ្ធផលផ្លូវការនៃអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែមីនានេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បាន ចេញជាសេចក្ដីប្រកាសព័ត៌មាន នឹងបានធ្វើការផ្សព្វផ្សាយជូនសាធារណជនជ្រាបនៅក្នុងគេហទំព័ររដ្ឋសភា និងតាមបណ្ដាញសង្គម របស់ខ្លួនផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន