រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភា សិក្សាស្វែងយល់ពីការអភិវឌ្ឍក្រុងបាវិត និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀង
គណៈប្រតិភូរដ្ឋសភា សិក្សាស្វែងយល់ពីការអភិវឌ្ឍក្រុងបាវិត និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/17/2020 10:03:10 PM )

នៅក្នុងឱកាសបំពេញបេសកកម្មនៅខេត្តស្វាយរៀងរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដឹកនាំសហការី ចុះសិក្សាស្វែងយល់ ដល់ទីតាំងផ្ទាល់ អំពីការអភិវឌ្ឍក្រុងបាវិត និងការងារវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតនៅឃុំ កណ្តៀងរាយ ស្រុកស្វាយទាប និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។

បេសកកម្មនាពេលនេះមានការអមដំណើរដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត។

ឯកឧត្តម ជា វ៉ាន់ដេត បានវាយតម្លៃខ្ពស់ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពារបរិស្ថានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និង កាកសំណល់ចេញពីរោងចក្រ ព្រមទាំងការគិតគូរជារួមរបស់ក្រុមហ៊ុន ដើម្បីប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសបៃតង។

បន្ទាប់មកគណៈកម្មការក៏បានបន្តដំណើរទៅពិនិត្យមើលទីតាំងចេញចូលរថយន្តកុងតឺន័រ នៅច្រកព្រំដែនអន្តរជាតិក្រុងបាវិត និងបាន កត់សម្គាល់នូវបញ្ហាប្រឈមចំពោះការកកស្ទះចរាចរបណ្តាលមកពីឡានកុងតឺន័រច្រើន ហើយផ្លូវមានតែមួយជួរ ដោយ ឯកឧត្តម ជា វ៉ាន់ដេត បានស្នើឲ្យអភិបាលខេត្តលើកគម្រោងពង្រីកផ្លូវឱ្យបានបីជួរ។ នៅក្នុងឱកាសនោះដែរ ប្រធានក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ច ពិសេសក៏បានសន្យាថា នឹងកៀរគរថវិការបស់ក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសទាំង៨ក្នុងខេត្តស្វាយរៀង ដើម្បីធ្វើផ្លូវនេះ ដោយបាន ស្នើសុំឲ្យខេត្តសិក្សាពីតំលៃនៃគម្រោងធ្វើផ្លូវនេះផង។

នៅរសៀលថ្ងៃដដែលនេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តចុះពិនិត្យសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តស្វាយរៀង មានដូចជា ការចុះពិនិត្យមើលប្រព័ន្ធធារាសាស្ត្រវៃកូរ ក្នុងក្រុងស្វាយរៀង។ ចុះពិនិត្យមើលសហគមន៍កសិកម្មចម្រើនផលស្វាយជ្រុំ និងចុះពិនិត្យមើលមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង ដែលមានទីតាំងនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ និងចុះពិនិត្យមើល ផ្លូវក្រាលកៅស៊ូ នៅភូមិរំដេញ ឃុំឈើទាល ស្រុកស្វាយជ្រុំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន