រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី៖ កម្ពុជាសម្រេចបានសមិទ្ធផលដ៏ធំធេងលើការងារព្រំដែនជាមួយប្រទេសជិតខាង នៅលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីទៅវិញទៅមក
លោកជំទាវ ឃួន សុដារី៖ កម្ពុជាសម្រេចបានសមិទ្ធផលដ៏ធំធេងលើការងារព្រំដែនជាមួយប្រទេសជិតខាង នៅលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីទៅវិញទៅមក
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/13/2019 8:01:27 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី  អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាសម្រេចបានសមិទ្ធផលដ៏ធំធេងលើការងារព្រំដែន ជាមួយប្រទេសជិតខាង ដោយឈរលើ មូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីទៅវិញទៅមក។ រាជរដ្ឋាភិបាល សភា រួមទាំងប្រជាជនកម្ពុជាបានប្តេជ្ញា ចិត្តយ៉ាងមោះមុតក្នុងសុឆន្ទៈ ដើម្បីសម្រេចបានសមិទ្ធផលដ៏ធំធេង អំពីការងារព្រំដែនជាមួយប្រទេសជិតខាង ដោយកាលពីពេលថ្មីៗ នេះ រដ្ឋសភាបានពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ លើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ណាម ជុង (Kim Nam Jung) តំណាងក្រសួងបង្រួបបង្រួម និងតំណាងជាន់ខ្ពស់នៃកិច្ចសន្ទនាកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងធ្វើការឈ្វេងយល់អំពីការដោះស្រាយវិវាទព្រំដែន។

លោកជំទាវ ឃួន សុដារី បានចែករំលែកជូនគណៈប្រតិភូសាធារណរដ្ឋកូរ៉េ នូវបទពិសោធន៍អំពី កិច្ចខិតខំប្រឹងប្រែងពុះពាររបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាក់ទងនឹងការដោះស្រាយការងារព្រំដែនជាមួយ ប្រទេសវៀតណាម គឺដើម្បីធានាឱ្យបាននូវសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់ បំផុត ក្នុងការទទួលយកសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបាន មកដល់បច្ចុប្បន្នគឺមាន៨៤% ហើយក៏ជាឯកសារគ្រឹះការពារបាន បូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែន មិនឱ្យប្រែប្រួល ថែរក្សាបាននូវព្រំដែនសុខសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាតរៀងទៅ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលសាធារណរដ្ឋកូរ៉េ សម្រេចបានក្នុងការកសាង ជាតិរហូតបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ហើយបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃប្រទេសកូរ៉េ មិនត្រឹមតែនាំមកនូវវិបុលភាពមក ឱ្យប្រទេសប្រជាជនកូរ៉េប៉ុណ្ណោះទេ តែក៏បានរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ លោកជំទាវ ក៏បានបង្ហាញពីការអបអរសាទរ និងគាំទ្រចំពោះ ទស្សនៈការបង្រួបបង្រួមកូរ៉េទាំងពីរ ដោយសាធារណរដ្ឋកូរ៉េបានបង្កើតឱ្យមានក្រសួងបង្រួបបង្រួមជាតិ ដែលនេះសរបញ្ជាក់ពីឆន្ទៈ ក្នុងការបង្រួបបង្រួមគ្នា ដើម្បីរក្សាសិ្ថរភាព និងសន្តិភាពក្នុងឧបទ្វីបកូរ៉េ ក៏ដូចជាពិភពលោកទាំងមូល។

ជាការឆ្លើយតប ឯកឧត្តម គីម ណាម ជុង បានជម្រាបជូន លោកជំទាវ អំពីទស្សនៈនៃការបង្រួបបង្រួមកូរ៉េទាំងពីរ បើទោះជា សាធារណរដ្ឋកូរ៉េមានក្រសួងបង្រួបបង្រួមក៏ដោយ ក៏ផ្លូវទៅរកសម្រេចបាននូវទស្សនៈនេះមានការលំបាក និងឧបសគ្គ ពុំងាយស្រួល នោះទេ គឺទាមទារពេលវេលាយូរ និងការអត់ធ្មត់ចរចារជាច្រើន ប្រៀបដូចដែលកម្ពុជាបានដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេស វៀតណាមកន្លងមក។

ឯកឧត្តម គីម ណាម ជុង បានថ្លែងអំណរគុណ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចែករំលែកនូវបទពិសោធន៍ ដ៏ក្បោះក្បាយស្តីពីការដោះស្រាយការងារព្រំដែន។ ឯកឧត្តម បានបន្ថែមថា បើទោះបីបញ្ហានៅឧបទ្វីបកូរ៉េ មានលក្ខណៈខុសគ្នាពីនៅ កម្ពុជា-វៀតណាម តែប្រជាជាតិទាំងអស់ ប្រាថ្នាចង់បានសុខសន្តិភាព បង្រួបបង្រួមគ្នា ដើម្បីបន្តបង្កើនការអភិវឌ្ឍលើគ្រប់វិស័យប្រកប ដោយសុខសន្តិភាព សុវត្ថិភាព និងជាការរួមចំណែកដល់សុខសន្តិភាពទាំងក្នុងតំបន់ និងទូទាំងសកលលោក។

ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថា្នក់ដឹកនាំនៃសាធារណ- រដ្ឋកូរ៉េ ក៏ដូចជាសភានៃសាធារណរដ្ឋកូរ៉េ ដែលតែងតែបន្តគាំទ្រជួយកម្ពុជា និងជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនធ្វើពាណិជ្ជកម្មនៅ កម្ពុជាលើគ្រប់វិស័យ ដែលនេះបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សូមបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះ ហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ ក្នុងគោលបំណង និងផលប្រយោជន៍ គឺដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផល សំដៅធានាបាន ស្ថិរភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ និង ដើម្បីជម្នះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបានឆាប់រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានឯកភាពកែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០០០០ បោះពុម្ពដោយ ក្រុមភូមិសាស្រ្តឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាងព្រំដែន ដោយឈរលើគោលការណ៍ ស្មើភាព១=១ ស្តីពីផ្ទៃដីដែលត្រូវដោះដូរ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យបន្តគ្រប់គ្រងលើដីធ្លី ស្រែចំការដែលបាននិងកំពុងអាស្រ័យផលទាំងនោះបន្តទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន