សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព្រឹទ្ធសមាជិកអាមេរិកសន្យាជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា
ព្រឹទ្ធសមាជិកអាមេរិកសន្យាជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/13/2019 6:27:57 PM )

សមាជិកព្រឹទ្ធសភាអាមេរិកគឺ ឯកឧត្តម DOUG ERICKSEN និង ឯកឧត្តម JAY RODNE បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបាន ជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តម DOUG ERICKSEN បានលើកឡើងថា នេះជាលើកទី៦ហើយដែល ឯកឧត្តម និងសហការី បានមកបំពេញទស្សនកិច្ចនៅ កម្ពុជា។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ពិសេសទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យ រឹងមាំឡើង។

ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបសមាជិករដ្ឋសភាកម្ពុជាថា បេសកកម្មសំខាន់មួយទៀតរបស់ឯកឧត្តម គឺពាំនាំ និងផ្សព្វផ្សាយ ព័ត៌មានពិត ពីការអភិវឌ្ឍ ស្ថានការណ៍ជាក់ស្តែងរបស់កម្ពុជា ទៅកាន់ព្រឹទ្ធសភាអាមេរិកបានដឹងផងដែរ។

ដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកមកកម្ពុជានាឱកាសនេះ គ្រោងនឹងរៀបចំឱ្យមានដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំកម្ពុជា ទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយសមាជិកសភា និងចូលរួមសន្និសីទនានា ពាក់ព័ន្ធនឹងសិទ្ធិមនុស្សទៀតផង។ ឯកឧត្តម DOUG ERICKSEN បានគូសបញ្ជាក់ថា នៅពេលអញ្ជើញទស្សនកិច្ចទៅសហរដ្ឋអាមេរិកនោះ ភាគីកម្ពុជានឹងធ្វើការចែករំលែកបទពិសោធន៍ ជោគជ័យរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

លោកជំទាវ ឡោក ខេង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកព្រឹទ្ធសភា។ អរគុណដែលសមាជិកព្រឹទ្ធសភា បានខិតខំ ប្រឹងប្រែងដើម្បីផ្សព្វផ្សាយនូវអ្វីដែលជាសមិទ្ធិផលរបស់កម្ពុជា ទៅសមាជិកសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានដឹងពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាកន្លងមក។ លោកជំទាវ បានអរគុណផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីររៀបចំដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំកម្ពុជាទៅអាមរិក និងថ្នាក់ដឹកនាំពីអាមេរិកមកកម្ពុជា។ ការផ្លាស់ប្តូរទស្សនកិច្ចនេះ គឺជាការពង្រឹងសាមគ្គីភាពមួយដ៏រឹងមាំ របស់ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ឆ្លៀតឱកាសនោះ ប្រធានគណៈកម្មការរដ្ឋសភា បានជម្រាបពីកិច្ចការជាច្រើនដែលគណៈកម្មការសម្រេចបាន។ ជាពិសេសលោកជំទាវ បានលើកឡើងថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជួយដល់ស្រ្តីក្រីក្រដែល មានផ្ទៃពោះ ដើម្បីលើកទឹកចិត្តដល់ស្រ្តីក្រីក្រ ឱ្យមកពិនិត្យផ្ទៃពោះដោយផ្តល់ថវិកា៤ម៉ឺនរៀល ពេលមកពិនិត្យផ្ទៃពោះម្តង និងទទួលបាន ២០ម៉ឺនរៀល ពេលសម្រាលនៅតាមមណ្ឌលសុខភាព ឬសេវាសុខភាពរបស់រដ្ឋ។ សេវាកម្មនេះនឹងជួយដល់សុខភាពទារក និងកុមារ នៅកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន