រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួយឧបត្ថម្ភដល់ទូកងមួយចំនួន ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួយឧបត្ថម្ភដល់ទូកងមួយចំនួន ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/7/2019 8:01:23 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្ត គំាទ្រ និងជួយឧបត្ថម្ភដល់ចំណុះទូកមួយចំនួន ដែលនឹង ចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

មុនព្រះរាជពិធីបុណ្យមកដល់ ខុទ្ទកាល័យរបស់សម្តេចប្រធានរដ្ឋសភា ដែលមាន ឯកឧត្តម អៀក ខែម នាយករងខុទ្ទកាល័យសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ដែលជាតំណាងរបស់ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានជួប សំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងទូក តំណាងកីឡាករអុំទូក និងបានផ្តល់ប្រាក់ឧបត្ថម្ភ គ្រឿងឧបភោគ និងសម្ភារៈ ប្រើប្រាស់មួយចំនួន។

ឯកឧត្តម អៀក ខែម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចប្រធានរដ្ឋសភា ជូនដល់កីឡាករអុំទូកទំាងអស់។ សម្តេចបាន ផ្តាំផ្ញើដល់កីឡាករទំាងអស់ ត្រូវសាមគ្គីគ្នា ចេះថែរក្សាសុខភាព និងរួមគ្នាថែរក្សាវប្បធម៌ប្រពៃណីជាតិ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏ល្អមួយនេះ ឱ្យដំណើរទៅដោយរលូន ដើម្បីបង្ហាញដល់ភ្ញៀវអន្តរជាតិបានឃើញ។

ទូកងដែលសម្តេចប្រធាន បានជួយឧបត្ថម្ភនាពេលនេះ មានទូកឈ្មោះ អគ្គមហាពញាចក្រីបារមីមុនីសាគរ។ ទូកឈ្មោះ អគ្គមហាពញា ចក្រីបារមីសំរិទ្ធស្រីសួគ៌។ ទូកឈ្មោះ ចេស្តាមហាចក្រីបារមីស្វាយសាច់ភ្នំ។ ទូកងនីមួយៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លានរៀល។ ជាមួយគ្នានេះ សម្តេចក៏បានឧបត្ថម្ភដល់អ្នកអត្ថាធិប្បាយការផ្សាយផ្ទាល់ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិ និងគណៈកម្មការប្រណាំងទូក ក្នុងរយៈពេលកម្មវិធីបីថ្ងៃនោះ ថវិកាចំនួន៥លានរៀល ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន