រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាកាម៨១នាក់បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី លទ្ធកម្មសាធារណៈ និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
សិក្ខាកាម៨១នាក់បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី លទ្ធកម្មសាធារណៈ និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/6/2019 5:20:11 PM )

វគ្គបណ្តុះបណ្តាលស្តីពី លទ្ធកម្មសាធារណៈ  រជ្ជទេយ្យបុរេប្រទាន និងនីតិវិធីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រយៈពេលបីថ្ងៃ ដល់មន្រ្តី អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបិទបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

វគ្គបណ្តុះបណ្តាល ដែលផ្តើមពីថ្ងៃទី៤ ខែវិច្ឆិកា មក មានវាគ្មិន និងគ្រូបង្គោលជាច្រើន មកធ្វើបទបង្ហាញ ក្នុងនោះមានមកពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។ គ្រូបង្គោលនីមួយៗបានធ្វើបទបង្ហាញដល់សិក្ខាកាមពីនីតិវិធីរៀបចំថវិកា ការអនុវត្តជាក់ស្តែងស្តីពី នីតិវិធីរៀបចំថវិកា នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់ថវិកាកម្មវិធី និងបទប្បញ្ញត្តិលទ្ធកម្មសាធារណៈជាដើម។

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ដែលបានអញ្ជើញជាអធិបតីបិទវគ្គសិក្សានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី បានលើកឡើង ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ និងជាឱកាសដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹង សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចជោគជ័យ ប្រកបដោយ ប្រសិទ្ធភាព និងបានឆ្លើយតបពិតប្រាកដទៅនឹងតម្រូវការសម្រាប់ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍន៍សមត្ថភាព គឺជាជោគជ័យដ៏សំខាន់មួយទៀត សម្រាប់មន្ត្រីរាជការ ជាពិសេសមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការអនុវត្តការកែទម្រង់លេីគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

វគ្គបណ្តុះបណ្តាលស្តីពីលទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ រៀបចំដោយអគ្គលេខាធិការដ្ឋាន រដ្ឋសភា ដោយសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសិក្ខាកាមចំនួន៨១នាក់ ចូលរួម។

ឯកឧត្តម មិត្ត ការ៉េន សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងមានវគ្គ បណ្តុះបណ្តាលបន្តបន្ទាប់ទៀត៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន