សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានសភាកម្ពុជាបើកវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ
អគ្គលេខាធិការដ្ឋានសភាកម្ពុជាបើកវគ្គបណ្តុះបណ្តាល ស្តីពីការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/5/2019 7:55:04 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ” សម្រាប់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ វៀតណាម និងថៃ ចំនួនប្រមាណ៨០នាក់ នៅវិមានព្រឹទ្ធសភា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា តំណាងសភានិយាយ ភាសាបារាំង (APF) ឯកអគ្គរដ្ឋទូតបារាំង តំណាងមកពីសភាបារាំង កាណាដា រ៉ូវ៉ាន់ដា តំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ជាដើម។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា សភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសភានៃបណ្តាប្រទេសនានានៅលើ ពិភពលោកដែរ តែងតែបានយកចិត្តទុកដាក់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំង លើការងារបណ្តុះបណ្តាលធនធានមនុស្ស។ ព្រោះមន្រ្តី ដែលពោរពេញដោយសមត្ថភាពពេញលេញ គឺជាសសរស្តម្ភរបស់ស្ថាប័ន។

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ទៀតថា រដ្ឋបាលរបស់ស្ថាប័នដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពទៅបាន លុះត្រាតែស្ថាប័ននោះ មានមន្រ្តីប្រកបដោយសមត្ថភាព  អព្យាក្រឹត្យភាព និងភក្តីភាព ក្នុងការអនុវត្តមុខងារ និងតួនាទីរបស់ខ្លួន។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ សំដៅពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្រ្តីសភា ដើម្បីឱ្យមន្រ្តីទទួលបាននូវជំនាញ និង បទពិសោធន៍ជាក់លាក់ អំពីគោលការណ៍គ្រឹះ ទម្រង់ នីតិវិធី និងតួនាទីរបស់មន្រ្តី ដើម្បីផ្តល់សេវាជូនសមាជិកសភាក្នុងការអនុវត្តតួនាទី របស់ខ្លួន។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន