សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រទីបរដ្ឋសភាត្រៀមខ្លួនបញ្ចេញសម្រស់ក្នុងរាត្រីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ លំអដោយក្បាច់រចនា បំពាក់ភ្លើងអគ្គិសនីយ៉ាងភ្លឺចិញ្ចាចចិញ្ចែង
ប្រទីបរដ្ឋសភាត្រៀមខ្លួនបញ្ចេញសម្រស់ក្នុងរាត្រីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ លំអដោយក្បាច់រចនា បំពាក់ភ្លើងអគ្គិសនីយ៉ាងភ្លឺចិញ្ចាចចិញ្ចែង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/5/2019 4:51:57 AM )

នៅល្ងាចថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំង ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង ប្រទីបរដ្ឋសភា នៅខាងក្រោយសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រទីបរដ្ឋសភាត្រូវបានដំឡើងរួចរាល់ មុនពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឈានចូលមកដល់នាថ្ងៃខាងមុខនេះ នៅលើផ្ទៃទន្លេសាប មុខព្រះបរមរាជវាំង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន