សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាលើកកម្ពស់សមត្ថភាពមន្ត្រី លើជំនាញលទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
អគ្គលេខាធិការដ្ឋានរដ្ឋសភាលើកកម្ពស់សមត្ថភាពមន្ត្រី លើជំនាញលទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/3/2019 11:56:54 PM )

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអធិបតីភាព បើកអង្គសិក្ខាសាលាស្តីពី លទ្ធកម្ម សាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការ ជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ សិក្ខាសាលានេះ មានសិក្ខាកាមជាមន្ត្រី មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន៨១នាក់ចូលរួម។

ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងពង្រឹង និងពង្រីកសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់មន្ត្រីរាជការនៃអគ្គលេខាធិការ- ដ្ឋានរដ្ឋសភា អំពីការកំណត់នូវវិធាន និងនីតិវិធី ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវ ទៅតាមលិខិតបទដ្ឋាន គតិយុត្តិ។

ឯកឧត្តម មិត្ត ការ៉េន មានប្រសាសន៍បន្ថែមថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ពិតជាមាន សារៈសំខាន់ណាស់ សម្រាប់ស្ថាប័នអគ្គលេខាធិការដ្ឋាន ក៏ដូចជាសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ ដែលរាជរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិ លើទ្រព្យសម្បត្តិរដ្ឋ ក្នុងនោះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ។

ឯកឧត្តម មិត្ត ការ៉េន បានបន្តថា ការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការលើកិច្ចការនេះ នឹងធ្វើឲ្យអគ្គលេខាធិការដ្ឋាន រដ្ឋសភា មានធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការគ្រប់គ្រងបញ្ជីសារពើភណ្ឌរបស់អង្គភាព កាន់តែមានភាពច្បាស់លាស់ ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការរង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ ក៏ដូចជាការចែករំលែកបទពិសោធន៍ពីអ្នកជំនាញ និងសាកសួរនូវរាល់ចម្ងល់ទាំងឡាយដែលមាន ដើម្បីទទួលបានចំណេះដឹងកាន់តែ ទូលំទូលាយសម្រាប់យកទៅបំពេញការងារ។

ឯកឧត្តម មិត្ត ការ៉េន ក៏បានជំរុញលើកទឹកចិត្តដល់សិក្ខាកាម គ្រប់អង្គភាពពាក់ព័ន្ធ ចូលរួមសហការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ កសាង និងអភិវឌ្ឍន៍សមត្ថភាពនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមសេចក្តីត្រូវការ ក្នុងការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីលទ្ធកម្មសាធារណៈ រជ្ជទេយ្យបុរេប្រទាន និងនីតិវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានអ្នកជំនាញ ជាគ្រូបង្គោលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកធ្វើ បទបង្ហាញពីការរៀបចំផែនការ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈមានជាអាទ៍៖

ការរៀបចំថវិកា និងនីតិវិធីនៃការអនុវត្តថវិកាកម្មវិធី។ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ គណនេយ្យ រជ្ជទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈការធ្វើបទបង្ហាញរបស់គ្រូបង្គោល ក៏ផ្ដល់ប្រយោជន៍ដល់ការធ្វើលទ្ធកម្មសាធារណៈ ការរៀបចំថវិកា ការគ្រប់គ្រងទ្រព្យសម្បត្តិ រដ្ឋ ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា និងកិច្ចបញ្ជិការជ្ជទេយ្យបុរេប្រទានដល់អង្គភាពរបស់ខ្លួន ឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន