សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូតជប៉ុនកោតសរសើររដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្រោយភ្លើងសង្រ្គាម
ឯកអគ្គរាជទូតជប៉ុនកោតសរសើររដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ នៅក្រោយភ្លើងសង្រ្គាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/13/2019 8:11:45 PM )

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរខ្ពស់ចំពោះការខិតខំតស៊ូរបស់រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ ប្រទេសជាតិចេញពីសង្រ្គាម ទទួលបាននូវវឌ្ឍនភាពយ៉ាងក្រៃលែងដូចសព្វថ្ងៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមាន មោទនភាពដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជាមួយប្រជាជនកម្ពុជា។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ ក្នុងឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានជម្រាប សម្តេច ប្រធានរដ្ឋសភា ថា ដោយសង្កេតឃើញកំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ អ្នកវិនិយោគទុនជប៉ុនជាច្រើន មានបំណងមកបណ្តាក់ទុននៅកម្ពុជា ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែកើនឡើង។

លើសពី ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសន្យាថា នឹងខិតខំជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំថែមទៀតផងដែរ។ ជាមួយ គ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថា ជាមួយការអភិវឌ្ឍយ៉ាងឆាប់រហ័ស កម្ពុជាអាចមានបញ្ហាខ្លះៗ ក្នុងវិស័យបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។ ជប៉ុននឹងត្រៀមជួយកម្ពុជាក្នុងបញ្ហានេះ ហើយថា បើកម្ពុជាចង់ឲ្យជប៉ុនជួយ សូមទាក់ទងស្ថានទូតជប៉ុននៅ ភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ជោគជ័យទាំងឡាយដែលកម្ពុជា និងជប៉ុន សម្រេចបានមកនេះ ពិតជា មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងរបស់ឯកអគ្គរាជទូតជប៉ុនគ្រប់រូប ដែលបានអនុវត្តន៍ការងារយ៉ាងសកម្ម និងហ្មត់ចត់ជាមួយ កម្ពុជា។ សម្តេចមានក្តីសង្ឃឹមថា ឯកឧត្តម មិកាមិ  ម៉ាសាហ៊ីរ៉ូ នឹងបន្តបេសកកម្មដ៏ល្អនេះទៀត ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសទំាងពីរ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសុខសន្តិភាព និងការបង្រួប បង្រួមជាតិ ដើម្បីស្តារ និងកសាងប្រទេសឡើងវិញ និងនៅតែបន្តជួយកម្ពុជារហូតសព្វថ្ងៃ។ សម្តេចបានស្នើដល់ភាគីជប៉ុនជួយ បណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាជនកម្ពុជាបន្ថែម ហើយថា រដ្ឋសភាត្រៀមខ្លួនជាសេ្រច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ គ្រប់យ៉ាងជាមួយ ឯកឧត្តម មិកាមិ  ម៉ាសាហ៊ីរ៉ូ ដើម្បីអោយបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន