រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ទាក់ទងនឹងកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិច
គណៈកម្មការរដ្ឋសភាបញ្ចប់ការពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ទាក់ទងនឹងកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិច
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/10/2019 7:59:27 PM )

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ និងដោយមានការចូលរួមពីតំណាងគណៈកម្មការ ផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ដើម្បីពិនិត្យសិក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិច ក្រោមកិច្ចព្រមព្រៀង ក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងអាស៊ានកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមាន រដ្ឋសភា។

លោកជំទាវ និន សាផុន មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានអន្តរគណៈកម្មការជំនាញរដ្ឋសភាប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ សិក្សាម្ដងរួចមកហើយ។ ក្រោយពីបានពិនិត្យសិក្សាកន្លងមក គណៈកម្មការជំនាញនៃរដ្ឋសភាក៏បានឯកភាពគ្នា ស្នើឲ្យមានការប្រជុំ ពិនិត្យសិក្សាជាមួយក្រសួងសាមី ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងច្បាប់បន្ថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ជម្រាបជូនអង្គប្រជុំ អំពីគោលនយោបាយរបស់ប្រមុខ រាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម កម្ពុជា-អាស៊ាន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាពិសេសកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការ លើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិច ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហ- ប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន កម្ពុជា ធ្វើឡើងដើម្បីជំរុញការរីកចម្រើនវិស័យពាណិជ្ជកម្មអេឡិចត្រូ និចឆ្លងកាត់ ព្រំដែនអោយទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ដោយមានការបង្កើតវិធាន និងស្តង់ដាររួមគ្នា ដើម្បីគ្រប់គ្រងវិស័យនេះ។ ឯកឧត្តមបានលើកឡើងផងដែរថា ពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងកាត់ព្រំដែន បាននាំមកនូវការផ្លាស់ប្តូរជាច្រើន ចំពោះប្រទេសជា សមាជិកអាស៊ាន និងពិភពលោក ហើយពាណិជ្ជកម្មបែបថ្មីនេះ នឹងក្លាយជារបៀបធ្វើពាណិជ្ជកម្មនៅពេលអនាគត ដែលអ្នកលក់អាច លក់ផលិតផលទៅអតិថិជនជុំវិញពិភពលោក។ អ្នកទិញអាចទិញពីអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ជាពិសេសក្រុមហ៊ុនតូច និងមធ្យម នឹងទទួលបានផលប្រយោជន៍ជាច្រើនពីពាណិជ្ជកម្មបែបនេះ។

បន្ទាប់ពីបានពិនិត្យសិក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសាមីតាមនីតិវិធីរួចមក គណៈកម្មការជំនាញនៃរដ្ឋសភា បានសម្រេចឯកភាព រក្សាខ្លឹមសារដើមនៃសេចក្តីព្រាងច្បាប់នៅដដែលទាំងស្រុងដោយ លោកជំទាវ និន សាផុន បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍលើ គ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិចនេះ។ លោកជំទាវ និន សាផុន បានបញ្ជាក់ថា គណៈកម្មការនឹងបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអាឡិចត្រូនិច ដែលមាន ៣មាត្រានេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិនិត្យ និងសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការ ពិភាក្សា និងអនុម័តនាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន