សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងទៅចូលរួមពិធីរាជាភិសេកគ្រងរាជព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន__ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ជំរុញអាជ្ញាធរ ស្រុក ឃុំ បម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់__ អនុប្រធានសភាស៊ែប៊ី សរសើរកម្ពុជាក្នុងការគោរពគោលការណ៍ និងច្បាប់អន្តរជាតិ និងស្នើបន្តពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិឱ្យកាន់តែរឹងមាំជាមួយសភាកម្ពុជា__ លោកជំទាវ ឃួន សុដារី បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ក្នុងការកសាងសណ្តាប់ធា្នប់អន្តរជាតិ និងតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលកម្ពុជាកំពុងមានសព្វថ្ងៃ__ សភាកម្ពុជាបានចូលរួមមតិក្នុងវេទិកាសមាជិកសភាជាស្រ្តីដោយលើកពីសមិទ្ធផលរបស់កម្ពុជា ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានចាកចេញពីកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមមហាសន្និបាត លើកទី១៤១ របស់សហភាពអន្តរសភា(IPU) នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានចាកចេញពីកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមមហាសន្និបាត លើកទី១៤១ របស់សហភាពអន្តរសភា(IPU) នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/10/2019 7:39:39 AM )

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រ កម្ពុជា ចាកចេញពីកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីទៅចូលរួមមហាសន្និបាតលើកទី១៤១ របស់សហភាព អន្តរសភា(IPU) នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

ដំណើរអញ្ជើញទៅចូលរួម មហាសន្និបាតប្រចាំឆ្នាំរបស់សហភាពអន្តរសភា(IPU) របស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ធ្វើឡើង តបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojković) ប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី និង លោកជំទាវ កាប្រ៊ីឡា គូអេវ៉ាស់បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា(IPU)

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ ដែលអមដំណើរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី នាពេលនេះ រួមមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ឯកឧត្តម សុខ សូកាន អនុប្រធាន គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ  ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា លោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងទីប្រឹក្សា ជំនួយការ មួយចំនួនទៀត។

មហាសន្និបាតលើកទី១៤១របស់សហភាពអន្តរសភា(IPU) ធ្វើឡើងក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការ សភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ។

តាមការគ្រោងទុក មហាសន្និបាតប្រចាំឆ្នាំនេះ នឹងមានការចូលរួមពី គណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង ១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប  អនុប្រធាន៤០រូប តំណាងរាស្រ្ត៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង ១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេស ពាសពេញពិភពលោកជាច្រើនទៀត។

គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់ លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សាពីការវិវឌ្ឍន៍ចុងក្រោយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាច ដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

ក្រៅពីចូលរួមមហាសន្និបាត គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួន ១១ទៀត រួមមាន ៖
១- កិច្ចប្រជុំអាស៊ានបូក ៣
២- កិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក
៣- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៥
៤- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី១: សន្តិភាព និងសន្តិសុខអន្តរជាតិ
៥- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី២: ការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម
៦- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៣: សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
៧- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤: កិច្ចការអង្គការសហប្រជាជាតិ
៨- វេទិកាសមាជិកសភាជាស្រ្តីលើកទី៣០
៩- វេទិកាសមាជិកសភាវ័យក្មេង
១០- កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP)
១១- កិច្ចប្រជុំសភាតំបន់អាស៊ី (APA)

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានអញ្ជើញឱ្យឡេីងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសន្និបាតដោយផ្តោតជាសំខាន់ លើការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលផ្អែកលើច្បាប់កម្ពុជា និងអន្តរជាតិតាមបរិបទនៃប្រទេសនីមួយៗ ដើម្បីជំរុញ ប្រព័ន្ធពហុភាគីនិយម ដែលបើកចំហ បរិយាប័ន្ន ប្រសិទ្ធភាព និងការចូលរួម ដើម្បីរក្សាសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើវិធានច្បាប់ ព្រមជាមួយនឹងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលបានលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋ អធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

IPU ជាអង្គការនយោបាយពហុភាគីដំបូងគេនៅលើពិភពលោក ដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។ អាយភីយូលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិក សភាដែល មានវ័យក្មេង និងមានលក្ខណៈចម្រុះ។ IPUកោះប្រជុំពីរដងក្នុងមួយឆ្នាំ ដែលមានប្រតិភូសភានិងដៃគូជាង ១.៥០០នាក់ នៅក្នុងសន្និបាត ពិភពលោក ដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន