រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ដែលអាចឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ
គណៈកម្មការរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ដែលអាចឱ្យកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/9/2019 8:11:08 PM )

គណៈកម្មការនៃរដ្ឋសភាចំនួន៣ បានជួបប្រជុំរួមគ្នា ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជា- ណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

គណៈកម្មការនៃរដ្ឋសភាទាំង៣ ដែលបានជួបប្រជុំគ្នានាឱកាសនេះមាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដែលមាន ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលមាន ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហ៍កម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលមាន លោកជំទាវ និន សាផុន ជាប្រធានគណៈកម្មការ

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើត សម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ មាន៣មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រី ពិនិត្យសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនដល់គណៈកម្មការទាំង៣ខាងលើ សហការគ្នាធ្វើការពិនិត្យសិក្សា នឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចន្រ្តៃយ៍រដ្ឋសភាវិញ។

កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំផ្ទៃក្នុងអន្តរគណៈកម្មការរដ្ឋសភា ដោយធ្វើការពិនិត្យលើទម្រង់ច្បាប់ និងខ្លឹមសារ មុននឹងអញ្ជើញ តំណាងរាជរដ្ឋាភិបាលមកពន្យល់លើចំណុចមួយចំនួននៃសេចក្តីព្រាងច្បាប់ខាងលើនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ខាងមុខ។

សូមជម្រាបថា កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូល លើកទី២១ នៃភាគីជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុង ប៉ារីស ប្រទេសបារាំង។ រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ារ៉ាកេស នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងខណៈចូលរួមកិច្ចប្រជុំកំពូលលើកទី២២ នៃភាគីជាសមាជិកអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ។

ប្រទេសដែលត្រូវគេរំពឹងថានឹងចូលជាសមាជិក នៃសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ មានប្រមាណ១២៣ប្រទេស ដែលមាន សក្តានុពលថាមពលពន្លឺព្រះអាទិត្យកម្រិតខ្ពស់។ បច្ចុប្បន្នមានប្រទេសចំនួន៧៧ បានចុះហត្ថលេខាជាសមាជិកសម្ព័ន្ធភាពថាមពល ព្រះអាទិត្យអន្តរជាតិ ក្នុងនោះមានប្រទេសចំនួន៥៥ បានផ្ដល់សច្ចាប័នរួចហើយ។ ដើម្បីក្លាយជាសមាជិកសម្ព័ន្ធភាពថាមពលព្រះអាទិត្យ អន្តរជាតិ ប្រទេសដែលបានចុះហត្ថលេខាត្រូវតែផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន