សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ចប់សព្វគ្រប់
រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ចប់សព្វគ្រប់
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/7/2019 12:10:01 AM )

សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ចប់សព្វគ្រប់។ នៅព្រឹកស្អែក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម័យប្រជុំរដ្ឋសភានឹងបន្ត ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈ ដែលនៅសល់ទៀត។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរដ្ឋសភាបានអនុម័តនាថ្ងៃនេះ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើងនៅ បរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ មាន២២ជំពូក និង១១១មាត្រា មានសារៈប្រយោជន៍ ក្នុងការពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការ ប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភណភាព និង បរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ជាដើម។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន